COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA ឆ្លង COVID-19
28, Oct 2020 , 3:44 pm        
រូបភាព
លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) បានធ្វើ​តេស្ត​ចេញ​លទ្ធផល​ជំងឺ COVID-19​។ លោក Infantino បានប្រកាស​ពី​ការឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ​នៅ​ថ្ងៃទី​២៧ ខែតុលា​។​


អត្ថបទទាក់ទង
 
 
​ប្រធាន FIFA វ័យ ៥០ ឆ្នាំ​រូបនេះ នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅផ្ទះ​យៈ​ពេល​១០ និង​ទទួល​ការមើល​ថែ​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ផង​។ ម្យ៉ាងវិញទៀត មនុស្ស​ដែល​ធ្លាប់បាន​ទាក់ទង​ជាមួយ​លោក Infantino នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ ក៏​នឹងត្រូវ​ចាត់វិធានការ​ដើម្បី​អនុវត្តតាម​វិធី​សារ​នៃ​ជំងឺ COVID-19 ផងដែរ​។​
 
​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​ចុងក្រោយ​របស់​ប្រធាន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក គឺ​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ FIFA ដែល​បានបញ្ចប់​នៅ​ថ្ងៃទី​១៦ ខែតុលា ប៉ុន្តែ​អ្នកចូលរួម​ទាំងអស់​មា​ន​វត្តមាន​តាមរយៈ​វីដេអូ​ប៉ុណ្ណោះ​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ករណី​ស្លាប់​ដោយសារ COVID-19 បាន​កើនឡើង​ទ្វេដង​នៅ​ប្រទេស​ស្វ៊ី​ស​សម្រាប់​ខែតុលា​នេះ​។ រដ្ឋាភិបាល​ប្រទេស​នេះ នឹង​សម្រេចចិត្ត​នៅ​ថ្ងៃ​ពុធ​ទី​២៨ ខែតុលា លើ​វិធានការណ៍​ថ្មី​ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​រាតត្បាត​នេះ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៨ ខែតុលា ស្វ៊ី​សមាន​ករណី​ឆ្លង COVID-19 ចំនួន​ជិត​១៣​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​២​ពាន់​នាក់ និង​សះស្បើយ​ជាង​៦​ម៉ឺន​នាក់​៕

Tag:
 
 COVID-19
  FIFA
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com