COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Telles ខ្សែការពារ​ចំណូល​ថ្មី Man Utd ឆ្លង COVID-19
29, Oct 2020 , 3:14 pm        
រូបភាព
Alex Telles ខ្សែការពារ Manchester United ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19​។ លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ Man Utd អះអាង​ដូច្នេះ ខណៈ​កីឡាករ​ចំណូល​ថ្មី​រូបនេះ​គ្មាន​ចេញ​រោគសញ្ញា​អ្វី​ទេ ហើយនឹង​អាច​ចូល​ជួយ​ក្រុម​វិញ​ឆាប់ៗ​។​



​ខ្សែការពារ​អន្តរជាតិ​ប្រេ​ស៊ី​ល ដែល​ផ្លាស់​ពី Porto ទៅកាន់​ទឹកដី Old Trafford នៅ​ដើម​តុលា​ខែ​នេះ បាន​ខកខាន​ការប្រកួត​លី​គ​សប្តាហ៍​មុន​ជាមួយ Chelsea និង​អវត្តមាន​សម្រាប់​ក្រុម Man Utd ក្នុង​ក្របខណ្ឌ Champions League ខណៈ​ក្រុម​លោក Solskjaer ឈ្នះ RB Leipzig ៥-០​។​
 
​លោក Solskjaer បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប​ក្នុងជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H ថា Telles បាន​ឆ្លង COVID-19 ដែល​តម្រូវ​ឲ្យ​រូបគេ​អវត្តមាន​ពីរ​ទៅ​បី​ថ្ងៃ ប៉ុន្តែ​រូបគេ​មិនមាន​រោគសញ្ញា​អ្វី​ទេ និង​អាច​ចូល​លេង​វិញ​ឆាប់ៗ​។​
 
​ស្របពេល​គ្នា​នេះ Telles ក៏បាន​ប្រកាស​លើ Instagram ផ្ទាល់​របស់គេ​ផងដែរ​អំពី​ស្ថានភាព​ជំងឺ​របស់គេ​នៅពេលនេះ​។ «​ខ្ញុំ​សុខ​សប្បាយ​ធម្មតា​ទេ ហើយ​ខ្ញុំ​នឹង​ត្រឡប់​ទៅវិញ​ឆាប់ៗ​ដើម្បី​ជួយ​ក្រុម​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​»៕

Tag:
 Alex Telles
  Manchester United
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com