Rashford ក្លាយជា​កី​ឡករ​បម្រុង​ទី​២ បន្ទាប់ពី Solskjaer ដែល​ធ្វើបាន hat-trick ឲ្យ Man Utd
កីឡាអន្តរជាតិ
អន្តរជាតិ
Rashford ក្លាយជា​កី​ឡករ​បម្រុង​ទី​២ បន្ទាប់ពី Solskjaer ដែល​ធ្វើបាន hat-trick ឲ្យ Man Utd
29, Oct 2020 , 4:38 pm        
រូបភាព
Marcus Rashford ដែល​រកបាន​៣​គ្រាប់​ក្នុង​រយៈពេល​១៧​នាទីចុងក្រោយ​ក្នុងជំនួប Champions League បាន​ក្លាយជា​កីឡា​ករទី​ពីរ​របស់ Manchester United បន្ទាប់ពី​លោក Ole Gunnar Solskjær ដែល​ធ្វើបាន Hat-trick ក្នុងនាម​ជា​កីឡាករ​បម្រុង​។ Solskjær សម្រេច​ទី​បាន​៣​គ្រាប់ ក្រោយ​ប្តូរ​ចូល​នៅ​វគ្គ​ទី​២ នា​ជំនួប​ជាមួយ Nottingham Forest កាលពី​ឆ្នាំ ១៩៩៩​។​


​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​ដែល​ទើប​ប្តូរ​ចូល​នៅ​តង់​ទី​ពីរ​នាទី​៦៣​ទៅហើយ តែ​អាច​ធ្វើបាន hat-trick ដើម្បី​ជួយ Man Utd ឈ្នះ RasenBallsport Leipzig ៥-០ ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ពូ​ល H​។ 
 
​មិន​ត្រឹមតែ​ជួយ​ក្រុម​លោក Solskjær អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​ទទួលបាន​៦​ពិន្ទុ​ពេញ ដើម្បី​ឈរ​នៅ​កំពូល​តារាង​ពូ​ល H ប៉ុណ្ណោះ​ទេ ប៉ុន្តែ Rashford ថែមទាំង​តាម​ស្មើ​កំណត់ត្រា​ធ្វើបាន hat-trick ក្នុងនាម​កីឡាករ​បម្រុង​របស់​អ្នកចាត់ការ​ទូទៅ​ខ្លួន​សព្វថ្ងៃ​ទៀតផង​។​
 
Solskjær កាល​នៅ​ជា​កីឡាករ Man Utd ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Sir Alex Ferguson អាច​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់ឯង​ក្នុងនាម​កីឡាករ​បម្រុង ខណៈ​ក្រុម​បិសាច​ក្រហម​យកឈ្នះ Nottingham Forest ៨-១ ក្នុងការ​ប្រកួត​លី​គ​កំពូល​អង់គ្លេស​នៅ​ឆ្នាំ ១៩៩៩៕
 
 

Tag:
 Marcus Rashford
  Ole Gunnar Solskjær
  hat-trick
© រក្សាសិទ្ធិដោយ thmeythmey.com