សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងជើង បន្ទោស​កូរ៉េខាងត្បូង​ពី​ការគ្រប់គ្រង​មន្ត្រី​ក្រសួង​នេសាទ​របស់ខ្លួន​មិនល្អ​
30, Oct 2020 , 3:59 pm        
រូបភាព
មេដឹកនាំកំពូលកូរ៉េខាងជើងគីម ជុងអ៊ុន។ រូបភាព៖ AFP។​
មេដឹកនាំកំពូលកូរ៉េខាងជើងគីម ជុងអ៊ុន។ រូបភាព៖ AFP។​
​កូរ៉េខាងជើង នៅ​ថ្ងៃទី​៣០ ខែតុលា បាន​បន្ទោស​កូរ៉េខាងត្បូង​ជុំវិញ​ការគ្រប់គ្រង​មន្ត្រី​ក្រសួង​នេសាទ​របស់ខ្លួន​មិនបាន​ល្អ ដែល​បណ្តាល​ឲ្យ​ទាហាន​កូរ៉េខាងជើង​បាញ់សម្លាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA​។​



​នៅ​ខែកញ្ញា​កន្លងទៅ មន្ត្រី​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា កូរ៉េខាងជើង​បាន​បាញ់សម្លាប់​មន្ត្រី​ក្រសួង​នេសាទ​នៅ​តំបន់​ព្រំដែន​សមុទ្រ​ប្រទេស​ទាំងពីរ និង​ដុត​សាកសព​ទាំងនោះ​ថែមទៀត​។ ជាការ​ឆ្លើយតប មេដឹកនាំ​កូរ៉េខាងជើង បាន​ផ្ញើ​សារ​សុំទោស​ទៅកាន់​ប្រធានាធិបតី និង​ប្រជាជន​កូរ៉េខាងត្បូង​។ ចំណែក​កូរ៉េខាងត្បូង បានទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​។ 
 
​យ៉ាងណាក៏ដោយ កូរ៉េខាងជើង បាន​ចោទ​កូរ៉េខាងត្បូង​ជាថ្មី ថា​គ្រប់គ្រង​មន្ត្រី​របស់ខ្លួន​មិនបាន​ល្អ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​KCNA ឧបទ្ទវហេតុ ដែល​បណ្តា​ល​ឲ្យ​ទាហាន​របស់ខ្លួន​បាញ់សម្លាប់​​មន្ត្រី​ក្រសួង​នេសាទ​កូរ៉េខាងត្បូង​នេះ គឺ​ដោយសារ​កូរ៉េខាងត្បូង គ្រប់គ្រង​មន្ត្រី​របស់ខ្លួន​មិនបាន​ល្អ​នៅ​តំបន់​ព្រំដែន​សមុទ្រ ខណៈ​កូ​វីដ​-១៩ កំពុង​ផ្ទុះឡើង​។ បើតាម​កូរ៉េខាងជើង កូរ៉េខាងត្បូង​ទេ ដែល​បង្កកំហុស​នេះ​មុន​។ 
 
​នៅក្នុង​ការបាញ់សម្លាប់​មន្ត្រី​នេសាទ កូរ៉េខាងជើង​បាន​អះអាងថា ខ្លួន​បាន​បាញ់​អស់​គ្រប់​ប្រហែល​១០​បង់ ហើយ​បន្ទាប់មក​សាកសព​នោះបាន​បាត់​ខ្លួន​ទៅក្នុង​សមុទ្រ ដោយ​កូរ៉េខាងជើង បាន​បដិសេធថា​ខ្លួន មិនបាន​ដុត​សាកសព​នោះឡើយ​។ មកទល់ពេលនេះ សក​សព​មន្ត្រី​រូបនោះ មិនទាន់​រកឃើញ​នៅឡើយ​ទេ​។ 
​ថ្មីៗ​នេះ កូរ៉េខាងជើង ក៏បាន​ផ្ញើ​សារ​ប្រាប់​កូរ៉េខាងត្បូង​ជាថ្មី ដោយ​អះអាងថា ខ្លួន​មិនបាន​រកឃើញ​សាកសព និង​ចូលរួម​សោកស្តាយ​ជុំវិញ​បញ្ហា​នេះ​៕ 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com