COVID-19
ជាតិ
បុណ្យអុំទូក
មិនមាន​កម្មវិធី​ក្នុង​បុណ្យអុំទូក តែ​អភិបាល​ខេត្តសៀមរាប ទទូច​ឱ្យ​អ្នកដើរ​កម្សាន្ត​ដោយ​ការទទួលខុសត្រូវ​
30, Oct 2020 , 5:59 pm        
រូបភាព
រូបភាព៖ ទំព័រហ្វេសប៊ុក លោក ទៀ សីហា អភិបាលខេត្តសៀមរាប
រូបភាព៖ ទំព័រហ្វេសប៊ុក លោក ទៀ សីហា អភិបាលខេត្តសៀមរាប
សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​ផ្អាក​រៀបចំ​ពិធី​នៅ​ថ្នាក់​ខេត្ត​នាឱកាស​បុណ្យអុំទូក​ឆ្នាំនេះ ដោយសារ​គ្រោះទឹកជំនន់​។ បើទោះបី​មិនមាន​រៀបចំ​ពិធី​សប្បាយ​យ៉ាងណាក្ដី តែ​ភ្ញៀវទេសចរ​នៅតែ​ជ្រើសរើស​ខេត្តសៀមរាប ជា​គោលដៅ​ដើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​។ អភិបាលខេត្ត​សៀមរាប បានបង្ហាញ​អារម្មណ៍ និង​ស្វាគមន៍​ចំពោះ​វត្តមាន​ភ្ញៀវទេសចរ​មកកាន់​ខេត្ត​ទេសចរណ៍វប្បធម៌​មួយ​នេះ តែ​មិន​ភ្លេច​ក្រើនរំឭក​ឱ្យមាន​ការការពារ​ចំពោះ​ជំងឺ​កូ​វីដ​១៩​នោះទេ​។​

 
«​ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ​បានមក​លេង​ខេត្តសៀមរាប​យ៉ាងច្រើន​កុះករ​នា​ព្រឹក​នេះ​។ សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​មកលេង​ខេត្តសៀមរាប ប្រកបដោយ​ភាពសប្បាយ​រីករាយ ក្នុងអំឡុងពេល​ថ្ងៃ​ឈប់សម្រាក​នេះ​»​។ នេះ​ជា​សារ​របស់លោក ទៀ សីហា ដែល​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នា​រសៀល​ថ្ងៃទី​៣០ តុលា ដែលជា​ថ្ងៃទី​១ ថ្ងៃ​ឈប់សម្រាក​នៃ​ពិធី​បុណ្យអុំទូក​។​
 
​សារ​ណែនាំ​ចំនួន​៤​ចំណុច ដែល​លោក​អភិបាល​បាន​សរសេរ​ទៅកាន់​ភ្ញៀវទេសចរ​ទាំងអស់​នាឱកាស​នេះ ដែល​រួមមាន កុំ​ភ្លេច​ពាក់​ម៉ាស់​ឬ​ក្រ​ម៉ា កុំ​ភ្លេច​លាងដៃ កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បើកបរ​ដោយ​ការប្រុងប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​៕
 
 

Tag:
 ទេសចរណ៍​
  កូ​វីដ​១៩
© រក្សាសិទ្ធិដោយ thmeythmey.com