ជាតិ
បទសម្ភាសន៍
តើជំនន់ទឹកភ្លៀង និងទឹកជន់ពីលូទឹកស្អុយ ផ្តល់ផលប៉ះពាល់កម្រិតណាដល់ស្បែក?
× ភ្នំពេញ៖ ទឹកជំនន់ បានហូរពីប្រភពផ្សេងគ្នា ដែលអាចបង្កជាមេរោគជាច្រើន ហើយអាចប៉ះពាល់ដល់សុខភាព និងស្បែក។ បើតាមលោកវេជ្ជបណ្ឌិតឯកទេសសើស្បែក ព្រហ្ម ផានិត ទោះបីជាបញ្ហាទឹកជំនន់នេះបានប៉ះពាល់ដល់ស្បែកក៏ពិតមែន តែមិនធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែបង្កជាផលរំខានដូចជា រលាក ឬរមាស់ស្បែក បើសិនជាស្បែកនោះឆាប់ទទួលរងប្រតិកម្ម។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិតព្រហ្ម ផានិត បានពន្យល់ដូច្នេះថា៖ «បើសិនជាទឹកភ្លៀងថ្លា មិនមានបញ្ហាអ្វីដល់ស្បែកទេ ប៉ុន្តែបើសិនទឹកចេញពីលូមានកំហាប់ខ្លាំង អាចធ្វើឱ្យរលាកស្បែក តែលើអ្នកដែលគាត់មានប្រតិកម្មស្បែកប៉ុណ្ណោះ»។ លោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត បានណែនាំថា បើសិនជាពលរដ្ឋប៉ះពាល់ទឹកជំនន់ ត្រូវរួសរាន់លាងទឹកស្អាតជាមួយសាប៊ូ កុំទុកយូរ ដើម្បីចៀសវាងផលប៉ះពាល់ដល់ស្បែក៕
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ ជាមួយវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសសើស្បែក និងជានាយកគ្លីនិកសើស្បែកណង់ស៊ី ដូចតទៅ៖
Tag:
ជំងឺ
សើស្បែក
ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com