ជាតិ
អង្គការហ្វាពន្លឺសិល្បៈរៀបចំកម្មវិធី”រសបាត់ដំបង” ដើម្បីបង្ហាញពីសិល្បៈចម្រុះ រូបភាពពីអង្គការហ្វាពន្លឺសិល្បៈ
× បាត់ដំបង៖ ក្រោយពីផ្អាកការសម្ដែងអស់ជាច្រើនខែ ដោយសារកូវីដ១៩ នៅថ្ងៃទី៣០និង៣១ ខែតុលា ឆ្នាំ២០២០នេះ អង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង បានរៀបចំកម្មវិធីសិល្បៈចម្រុះជាច្រើនប្រភេទ ដែលឱ្យឈ្មោះថា “រសបាត់ដំបង” នៅក្នុងបរិវេណសាលារបស់ខ្លួន។
ព្រឹត្តិការណ៍អាហារ និងសិល្បៈ “រសបាត់ដំបង” នឹងប្រព្រឹត្តទៅក្នុងបរិវេណសាលារយៈពេល២ថ្ងៃ រួមទាំងការសម្ដែងសៀក ល្ខោនខោល តន្ត្រីបុរាណ និងសម័យ របាំបុរាណ ការរាំ Hip-Hop ការតាំងពិព័រណ៍ស្នាដៃសិល្បៈ ដោយសិស្សគំនូរជីវចល និងក្រាហ្វិចឌីហ្សាញ រួមជាមួយនឹងសកម្មភាពលេងល្បែងកម្សាន្តសប្បាយជាច្រើនទៀតសម្រាប់កុមារ។ កម្មវិធីនេះ នឹងចាប់ផ្ដើមពីម៉ោង២កន្លះរសៀល រហូតដល់ម៉ោង៧យប់។
សំបុត្រចូលរួមកម្មវិធី២,០០០រៀល។ សំបុត្រចូលទស្សនាសៀកក្នុងតង់សម្ដែង ២០,០០០រៀល សម្រាប់មនុស្សពេញវ័យ និង១០,០០០រៀល សម្រាប់កុមារអាយុក្រោម១២ឆ្នាំ។ កុមារអាយុក្រោម៦ឆ្នាំ ឬកុមារដែលមានកម្ពស់ក្រោម ១,២០ម៉ែត្រ អាចចូលរួមដោយឥតគិតថ្លៃ។
ទោះជាយ៉ាងណា កម្មវិធីសិល្បៈនេះ ក៏បានក្រើនរំឭកដល់សាធារនជន ដែលបានចូលរួម ឱ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានតឹងរឹងផងដែរ៕
Tag:
បាត់ដំបង
សិល្បៈ
ហ្វាពន្លឺសិល្បៈ
របាំបុរាណ
សិល្បៈបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com