ពីនេះ ពីនោះ
សុខភាព
សញ្ញា​ភ្លើង​ក្រហម​នៃ​ជំងឺ​គាំងបេះដូង ដែល​អ្នក​ត្រូវតែ​ដឹង​
01, Nov 2020 , 6:59 am        
រូបភាព
​បើ​យើង​និយាយ​ផ្ទុយ​ពី​ជំនឿ​ដ៏​ពេញនិយម​នាពេល​បច្ចុប្បន្ន​នោះ​គឺថា ជំងឺ​គាំងបេះដូង មិនមែន​តែងតែ​បង្ហាញ​នូវ​អាកា​រៈ​ជាក់​ស្តែក​ងរ​ប​ស់វា​ឲ្យ​យើង​ដឹង​ស្រស់ៗ​ដូចជា ឈឺ​ខ្លាំង​នៅ​ទ្រូង ឡើយ​។ ជំងឺ​គាំងបេះដូង​ប្រហែល ២៥​ភាគរយ​ដែរ ដែល​កើតឡើង​ដោយ​ស្ងៀមស្ងាត់ ហើយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់​។​

 
​ដូច្នេះ​ដើម្បី​កាត់បន្ថយ ក៏ដូចជា​បង្ការ​ជំងឺ​បេះដូង​ប្រភេទ​នេះ យក​ល្អ​គួរតែ​ស្វែងយល់​អំពី​រោគសញ្ញា​ភ្លើង​ក្រហម​នៃ​ជំងឺ​គាំងបេះដូង​ដូចខាងក្រោម​នេះ​ផង​ទៅ​៖
 
​ហើម​
​មនុស្ស​ជាច្រើន​គិតថា ការ​ហើម​នៅ​កែងជើង ឬ​ប្រអប់ជើង​អាច​ដោយសារតែ​ការ​អង្គុយ ឬ​ឈរ​យូរពេក​។ ប៉ុន្តែ ការ​ខ្សោយបេះដូង​ក៏​អាច​បណ្តាល​ឲ្យ​ចាល​ជាតិ​ទឹក​ចូលទៅក្នុង​ខ្លួន​ដែរ​។ វា​អាចធ្វើ​ឲ្យ​ហើមពោះ ជើង កែងជើង និង​ប្រអប់ជើង​។ អ្នកខ្លះ​ចាល​ជាតិ​ទឹក​ច្រើន​រហូតដល់​ធាត់​ភ្លាមៗ​។ នៅពេល​រឿងនេះ​កើតឡើង វា​ច្រើនតែ​ធ្វើ​ឲ្យ​អ្នកជំងឺ​លែង​ឃ្លាន​អាហារ​។​
 
​ថប់​អារម្មណ៍​
​មនុស្ស​ជាច្រើន​ដែល​ធ្លាប់មាន​ជំងឺ​គាំងបេះដូង​បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​តែងមាន​អាកា​រៈថ​ប់​អារម្មណ៍​មុនពេល​ជំងឺ​នេះ​ធ្វើទុក្ខ​។ ថ្វីបើ​មនុស្ស​មួយចំនួន​ដែល​ថប់​អារម្មណ៍​គិតថា ពួកគេ​កំពុង​តែមាន​ជំងឺ​គាំងបេះដូង​ក៏ដោយ យក​ល្អ​គួរតែ​ធ្វើយ៉ាងណា​ស្វែងរក​ភាព​មាន​សុវត្ថិភាព​ចំពោះ​ខ្លួនឯង​ផង​។​
 
​ឈឺ​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​
​មាន​អ្នកជំងឺ​ជាច្រើន​និយាយថា ការឈឺចាប់​របស់​ពួកគេ​ចាប់​ផ្តើមចេញពី​ទ្រូង និង​រាលដាល​ដល់​ថ្គាម ខ្នង ស្មា ដៃ និង​ពោះ​។ ប៉ុន្តែ​ពេលខ្លះ វា​មិន​ប្រាកដថា​ធ្វើ​ឲ្យ​ឈឺទ្រូង​ឡើយ ប៉ុន្តែ​បែរជា​ឈឺ​នៅ​កន្លែង​ណា​ផ្សេង​ទៅវិញ​។ រឿងនេះ​កើតឡើង​ជា​ញឹកញាប់​នៅលើ​ដៃ​ម្ខាង ឬ​ទាំងសងខាង ឬ​ចន្លោះ​ឆ្អឹងស្លាបប្រចៀវ​។ អា​ការៈឈឺចាប់​នេះ​អាចមាន​បាត់ៗ​។​
 
​ក្អក​
​អ្នកជំងឺ​ខ្លះ​អាច​នឹង​ក្អកមាន​កំហាក​លាយ ឬ​ជា​ឈាម​តែម្តង ហើយ​ខ្លះទៀត​អាច​ដកដង្ហើម​លឺ​សូរដូច​ហួច ដែល​អាកា​រៈ​បែបនេះ​ពេលខ្លះ​ក៏​ជា​សញ្ញា​នៃ​ជំងឺខ្សោយបេះដូង​ដែរ​។ នេះ​ដោយសារតែ​ជាតិ​ទឹក​កើនឡើង​ក្នុង​សួត​។ យក​ល្អ​គួរតែ​យកចិត្តទុកដាក់​ចំពោះ​អាកា​រៈ​មួយ​នេះ​ផង​។​
 
​ទាំងនេះ​គឺជា​អាកា​រៈ​អាថ៌កំបាំង​របស់​ជំងឺ​គាំងបេះដូង ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​សញ្ញា​ដែល​កើតឡើង​ញឹកញាប់​បំផុត​ដែល​មនុស្ស​គ្រប់រូប​គួរតែ​យល់​ដឹងផង​៖
 
  • • ធី​ង​ធោ​ង​
  • • ចង្អោ​
  • • បែកញើស​ត្រជាក់​
  • • ពិបាក​ដកដង្ហើម​
  • • មិន​ស្រួល​ក្នុង​ទ្រូង​
 
​បើសិនជា​អ្នកមាន​អាកា​រៈទាំង​អស់នេះ​យូរ​ជាង ៥ ទៅ​១០​នាទី ចូរ​ទាក់ទង​ឡានពេទ្យ​ជាបន្ទាន់​ដើម្បី​សង្គ្រោះបន្ទាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com