ជាតិ
សង្គមជាតិ
ទោះ​គ្មាន​ពិធី​ប្រណាំងទូក ក៏​នៅតែមាន​មនុស្ស​ដើរ​កម្សាន្ត​កុះករ នៅមុខ​ព្រះបរមរាជវាំង​
31, Oct 2020 , 3:30 pm        
រូបភាព
​នា​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០​នេះ ដែលជា​ថ្ងៃទី​២​នៃ​ការឈប់​សម្រាក ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ មនុស្សម្នា បានមក​ដើរ​កម្សាន្ត​យ៉ាងច្រើន​កុះករ នៅ​បរិវេណ​មុខ​ព្រះបរមរាជវាំង ទោះបី​ដឹងថា គ្មាន​ការ​ប្រារព្ធ​ពិធី​អុំទូក​«​ង​»​ប្រចាំឆ្នាំ​ក៏ដោយ​។ មនុស្ស​ទាំងចាស់ ទាំង​ក្មេង បាន​ដើរ លេង​ជុំវិញ​មុខ​ព្រះបរមរាជវាំង​យ៉ាង​រីករាយ ដោយមាន​អ្នក​ខ្លះទៅ​អុជ​ធូ​ក​បួងសួង​សុំ​សេចក្តីសុខ នៅ​ព្រះ​អង្គដ​ង្កើ រីឯ​អ្នក​ខ្លះទៀត​ពិសា​ចំណីអាហារ​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ នៅក្រោម​ម្លប់ឈើ​មុខ​ព្រះបរមរាជវាំង​។

 
​ថ្វី​ដ្បិត​នៅមុខ​ព្រះបរមរាជវាំង មិន​ប្រារព្ធ​ពិធី​ប្រណាំងទូក​«​ង​»​ក៏ពិតមែន ប៉ុន្តែ​អាជ្ញាធរ​បានដាក់​កងក​ម្លាំ​ង​សន្តិសុខ ប្រចាំការ​នៅ​តំបន់​នេះ ដើម្បី​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត នានា ក្នុងឱកាស​ឈប់សម្រាក​នៃ​ពិ​ធិ​បុណ្យអុំទូក​។ 
 
​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០​តុលា ដល់​ថ្ងៃទី​១​វិច្ឆិកា ឆ្នាំ​២០២០៕ 


















 
 
 

Tag:
 ព្រះ​បរ​ម្យ​រាជវាំង​
  អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com