ជាតិ
ពីនេះ ពីនោះ
ទ​ន្ទ្រ​ន​រមាស់​-​ទន្ទ្រានខេត្ត​ញី​-​ក្រពះ​ជ្រូក ជា​ឱសថ​ព្យាបាល​ឈឺក្បាល ឈឺក្រពះ ឈឺ​ត្រចៀក​
31, Oct 2020 , 9:39 pm        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ទ​ន្ទ្រ​ន​រមាស់​-​ទន្ទ្រានខេត្ត​ញី​-​ក្រពះ​ជ្រូក ជា​ប្រភេទ​រុក្ខជាតិ​ស្មៅ​មួយ​ប្រភេទ មាន​ដុះ​នៅតាម​តំបន់​ទំនាប​គ្រប់​ទីកន្លែង ។ រុក្ខជាតិ​ស្មៅ​ប្រភេទ​នេះ មាន​កម្ពស់​ជា​មធ្យម ពី​២០-៦០​សង់ទីម៉ែត្រ​។



​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា បាន​បង្ហាញថា គ្រប់ផ្នែក​នៃ​ស្មៅ​នេះ ត្រូវបាន​ប្រើប្រាស់​ជា​ឱសថ​សម្រាប់​បិតរ​បួស បិត​លើ​ក្បាល​ព្យាបាល​ឈឺក្បាល​។ ស្លឹក​ច្របាច់​ជាមួយ​ទឹក​អាច​យកមក​ផឹក​ព្យាបាល​ឈឺក្រពះ និង​បន្តក់​ក្នុង​ត្រចៀក​ព្យាបាល​ឈឺ​ត្រចៀក​ទៀតផង​៕
 
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។ 
 
 
 
 

Tag:
 ឱសថ​
© រក្សាសិទ្ធិដោយ thmeythmey.com