ពីនេះ ពីនោះ
×
កត្តិកប្រួលប្រែ ពពកបាំងខែ ស្រូវស្រែលិចទឹក
ជំនោរប្រែក្តៅ ត្រីហៅប្រាប់ម្រឹគ ពិភពវរវឹក
ស្ពោតស្ពឹកក្រៀមក្រោះ។
ទូកធ្លាប់ចុះទឹក ឆ្នាំនេះវរវឹក ទូកនឹកស្រណោះ
ទូកត្រូវដាក់តាំង បង្ខាំងក្រៀមក្រោះ កូវីដជ្រៀតច្រោះ
ខ្សួលខ្សោះអស់ក្សាន្ត។
ធានីធ្លាប់ជុំ តន្ត្រីប្រគុំ ជ្រងំមិនស្មាន
កាំជ្រួចរាត្រី រស្មីសុខសាន្ត ប្រទីបលាក់ប្រាណ
ខានបានអួតកាយ។
កូរ៉ូណាកាច តាមលងបន្លាច សាយសាចជិតឆ្ងាយ
កត្តិកឆ្នាំថ្មី ប្រុសស្រីត្រៀមកាយ កូរ៉ូណាឆ្ងាយ
សប្បាយជុំគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com