ជាតិ
បុណ្យអុំទូក
ពីនេះ ពីនោះ
អុំ និង អ៊ំ ខុសគ្នា អុំទូក, អ៊ំប្រុស អ៊ំស្រី
01, Nov 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ការសរសេរដោយមិនបានយកចិត្តទុកដាក់ ធ្វើឲ្យអ្នកខ្លះច្រឡំប្រើពាក្យ «អ៊ំ» ជំនួស «អុំ» វិញ នៅពេលនិយាយសំដៅលើពិធីបុណ្យ «អុំទូក»។



តាមវចនានុក្រម «អុំ» មានន័យថា ចាប់ប្រវាចូកទឹកតាមទំនងបែបបទឲ្យទូកលឿន ពោលគឺ «អុំទូក»។ ពាក្យនេះ ក៏មានន័យមួយទៀតដែរថា ចាប់ចង្អេរដែលដាក់គ្រាប់ស្រូវជាដើមដោយដៃទាំងពីរលើកដាក់ៗ ដូចគេចាប់ជះ ដើម្បីឲ្យហើរសំដីស្រូវជាដើម។ អុំស្រូវ, អុំគ្រាប់សណ្ដែកបាយ។

រីឯពាក្យ ថា «អ៊ំ» វិញ សំដៅលើ ឪពុកធំ ឬម្ដាយធំ  ពោលគឺបងរបស់ឪពុកម្តាយ។ សម្ដីថ្នមឬទំយើសម្រាប់ក្មួយហៅឪពុកធំឬម្ដាយធំក្នុងទីចំពោះមុខឬកំបាំង។ អ៊ំអញ្ជើញទៅណា ? ; អ៊ំប្រុសគ្រុន អ៊ំស្រីឈឺភ្នែក ។ តែ​យើងអាចសរសេរ «អ៊ំទូក» បាន តែក្នុងករណី អ៊ំ មានឈ្មោះថា ទូក។

ដូច្នេះបើចង់សរសេរពាក្យ «អុំទូក» ត្រូវសរសេរ អ មូសិកទន្ត ឬ ធ្មេញកណ្ដុរ ( ៉ ) ដាក់ស្រៈ អំ ; មិន អ ត្រីសព្ទ ( ៊ ) ដាក់ស្រៈ អំ នោះឡើយ៕






© រក្សាសិទ្ធិដោយ thmeythmey.com