ម្ចាស់ជើងឯក Liverpool និង Real Madrid ឡើងឈរកំពូលតារាង ឯ Barca បន្តស្មើ
កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ជើងឯក Liverpool និង Real Madrid ឡើងឈរកំពូលតារាង ឯ Barca បន្តស្មើ
01, Nov 2020 , 1:07 pm        
រូបភាព
Liverpool បានវាយបកយកឈ្នះ West Ham United ក្នុងលទ្ធផល ២-១ ក្នុងការប្រកួត Premier League នៅយប់ថ្ងៃទី៣១ ខែតុលា។ Real Madrid ឡើងឈរកំពូលតារាង La Liga ក្រោយឈ្នះ SD Huesca ៤-១ ខណៈ Barcelona ស្មើ Deportivo Alaves ១-១ ស្ថិតនៅចំណាត់ថ្នាក់ទី១២។


Mohamed Salah និង Diogo Jota រកបានម្នាក់១គ្រាប់នៅនាទី ៤២ និង៨៥ឲ្យក្រុមហង្សក្រហម មុនពេល Pablo Fornals ស៊ុតនាំមុខឲ្យ West Ham នៅនាទីទី១០។ ៣ពិន្ទុពីការប្រកួតសប្តាហ៍ទី៧ នេះបាននាំម្ចាស់ការពារតំណែងជើងឯកឡើងទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសដោយរកបាន១៦ពិន្ទុ នាំមុន Everton ដែលទើបប្រកួត៦លើកចំនួន៣ពិន្ទុ។
Chelsea ដែលយកឈ្នះ Burnley ៣-០ ស្ថិតនៅចំណាត់ថ្នាក់ទី៤ មាន១២ពិន្ទុ តាមពីក្រោយក្រុមលេខ៣ Wolves មាន១៣ពិន្ទុ បន្ទាប់ពីពួកគេឈ្នះ Crystal Palace ២-០។
 
Manchester City ទទួលបាន៣ពិន្ទុបន្ថែមពីការប្រកួតលើកទី៦ រដូវកាលនេះ តាមរយៈការយកឈ្នះ Sheffield United ១-០។ មេឃខៀវរកបាន១១ពិន្ទុ ឈរចំណាត់ថ្នាក់ទី៨ក្នុងតារាង។ Sheffield United, Fulham និង Burnley នៅបាតតារាង មាន១ពិន្ទុដូចគ្នា។
 
ចំណែក Real Madrid បានបន្តជ័យជម្នះទី៥របស់ពួកគេក្នុងចំណោមការប្រកួតទាំង៧លើក ក្រោយឈ្នះ SD Huesca ៤-១ នៅយប់មិញនេះ ដើម្បីឡើងទៅឈរកំពូលតារាងលីគកំពូលអេស្ប៉ាញដោយរកបាន១៦ពិន្ទុ។ Real Sociedad ធ្លាក់ទៅលេខ២វិញ ដែលមាន១៤ពិន្ទុ។ Atletico Madrid ដែលយកឈ្នះ Osasuna ៣-១ ឡើងទៅលេខ៣មាន១៤ពិន្ទុ តែទើបប្រកួត៦លើកប៉ុណ្ណោះ។
 
ដោយឡែក Barcelona ដែលកំពុងធ្លាក់ទម្រង់លេង និងបញ្ហាផ្ទៃក្នុងក្លិប បានទទួលលទ្ធត្រឹមស្មើ Deportivo Alaves ១-១ ប៉ុណ្ណោះសម្រាប់ជំនួនសប្តាហ៍ទី៦របស់ពួកគេ ក្នុងនោះឈ្នះ២ ចាញ់២ និងស្មើ២លើក។ ក្រុមរហស្សនាមអ្នកមានបុណ្យរកបាន ៨ពិន្ទុពីការប្រកួត៦លើក ស្ថិតនៅចំណាត់ថ្នាក់ទី១២ក្នុងតារាង La Liga៕
 
 

Tag:
 Real Madrid
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com