ជាតិ
សេដ្ឋកិច្ច
១០ខែនេះ រមណីយដ្ឋានអង្គរ រកចំណូលបានជាង១៨លានដុល្លារ ពីភ្ញៀវបរទេស ជិត៤០ម៉ឺននាក់
01, Nov 2020 , 9:30 pm        
រូបភាព
រូបភាព ពីក្រសួងទេសចរណ៍
រូបភាព ពីក្រសួងទេសចរណ៍
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេស ជិត៤០ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូល ជាង១៨លានដុល្លារ។ ចំនួនទេសចរនេះ ថយចុះ ៧៧,៩១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។

 
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ គិតតែក្នុងខែតុលា ឆ្នាំ២០២០ រមណីយដ្ឋានអង្គរ រកចំណូលបានជាង ៩ម៉ឺនដុល្លារ  ពីភ្ញៀវទេសចរបរទេសជាង ២,២៤៤នាក់។ ចំនួនភ្ញៀវទេសចរ ក្នុងខែតុលានេះ ថយចុះ ៩៨,៥១ភាគរយ បើធៀបនឹងខែតុលា ឆ្នាំ២០២០។ 
 
ជាមួយគ្នានេះ ប្រាសាទកោះកែរ មានភ្ញៀវទេសចរបរទេស ចំនួន ៨,៩៨៣នាក់ រកចំណូលបានជិត៩ម៉ឺនដុល្លារ ខណៈក្នុងខែតុលា រកចំណូលបាន  ៩៩០ដុល្លារ ពីភ្ញៀវទេសចរជិត ៧០នាក់ ។ ចំណូលដែលរកបានរយៈពេល១០ខែនេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាចំនួន ៧៩៦,៩៧០ដុល្លារ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com