ពីនេះ ពីនោះ
សុខភាព
ពេល​ក្អែប​ទិច​បំបាត់​ដូចម្តេច​កុំឱ្យ​ឈឺចាប់​ខ្លាំង​
02, Nov 2020 , 6:59 pm        
រូបភាព
​ក្អែប​ជាស​ត្វ​មាន​ពិស​ហើយ​បើ​ចៃដន្យ​ថ្ងៃ​ណាមួយ​អ្នក​ត្រូវ​សត្វ​ក្អែប​ទិច ចាំបាច់​ត្រូវ​ចេះ​ធ្វើការ​បំបាត់​ទៅវិញ​ជាបន្ទាន់​ទើប​វា​មិន​ទទួលរង​អាការ​ហើម​និង​មាន​អារម្មណ៍​ចុកចាប់​ខ្លាំងក្លា​។​សម្រាប់ អ្នកខ្លះ​ដែល​ចាញ់​សារជាតិ​ពិស​របស់​សត្វ​ក្អែប អាច​បង្ក​ការ​គ្រុន រមូលពោះ​ក្អួត​និង​បាក់កម្លាំង​ទៀតផង​។​

 
*​វិធី​ស​ង្ក្រោះ​បឋម​
 
​បើសិន​ត្រូវ​ខាំ​បរិវេណ​ដៃ​និង​ជើង ចាំបាច់​ត្រូវ​ព្យាយាម​ដាក់​សំ​យ៉ុង​ដៃ​ចុះ​ឱ្យបាន​ទាប​បំផុត​។​ប៉ុន្តែ​បើ​ក្នុងករណី​ដែល​ត្រូវ​ខាំ​នៅត្រង់​ម្រាមដៃ​និង​ម្រាមជើង ឱ្យ​រក​ខ្សែ​ឬ​ក្រណាត់​មក​ធ្វើការ​ចង​រុំ​ត្រង់​គន្លាក់ដៃ​ដើម្បី​ការពារ​សារជាតិ​ពិស​រីក​រាលដាល់​ទៅកាន់​កន្លែង​ផ្សេងទៀត​។​
 
​ក្រោយពី​នោះ​ឱ្យប្រើ​អាល់កុល​ឬ​ធ្វើ​ការលាង​សម្អាត​ដោយ​ទឹ​ក្បុង​ពី​ផ្លែ​ក​ន្ទឹ​ម​ធ្វើការ​សម្អាត​រោគ​។​បន្ទាប់ពីនោះ​ឱ្យធ្វើ​ការ​ស្អំ​ទឹក​ត្រជាក់​ត្រង់​បរិវេណ​ដែល​ត្រូវ​ខាំ​ដើម្បី​កាត់បន្ថយ​នូវ​អាការ​ហើម​និង​លេបថ្នាំ​ដើម្បី​បំបាត់​អាការ​ឈឺចាប់​។​
 
​ដោយឡែក​សម្រាប់​ការព្យាបាល​បឋម​របស់​អ្នកស្រុក​តាម​តំបន់​ខ្លះ​គេ​បាន​ណែនាំ​ឱ្យប្រើ​ត្រង់​កន្លែង​ដែល​សត្វ​ក្អែបខាំ​នោះ​ជូត​ដោយ​ទឹកខ្មេះ​ឬ​ប្រើ​ជ័រ​ល្ហុង​ខ្ចី ធ្វើការ​ប៉ាត​ពីលើ​ដើម្បី​ជួយ​កាត់បន្ថយ​អាការ​ឈឺចាប់​មួយចំនួន​ទៅវិញ​។​
 
​ទោះបីយ៉ាងណា​ក្រោយពី​ធ្វើការ​បំបាត់​ដើ​ម្បិ​កាត់បន្ថយ​អាការ​ឈឺចាប់​ហើយ គប្បី​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​បំបាត់​អាការ​ភ្លាម​។​ចំពោះ​អ្នកខ្លះ​ដែល​បណ្តែតបណ្តោយ​ទុកចោល​អាច​ប្រឈម​ជាមួយ​ការឆ្លង​មេរោគ ឈឺ​ហើម​មុខ​ដំបៅ​មាន​ខ្ទុះ បន្ទាប់មក​សាច់​កន្លែង​នោះ​នឹង​ងាប់​រហូតដល់​ថ្នាក់​ត្រូវ​កាត់ចោល​ក៏មាន​ផងដែរ​។​
 
​ក្នុងករណី​បើ​អាការ​ធ្ងន់ធ្ងរ​គប្បី​ទៅរក​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​បំបាត់​ទើប​ជា​វិធី​ល្អ​បំផុត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com