ជាតិ
​ការលែង​ត្រី​ប្រភេទ​ជិត​ផុត​ពូជ ដើម្បី​អបអរ​ទិវា នៃ​ការផ្លាស់​ទី​មច្ឆជាតិ​ពិភពលោក​
02, Nov 2020 , 5:13 pm        
រូបភាព
​ត្រី​គល់រាំង ត្រូវបាន​ចាប់​ចេញពី​ស្រះ​បំប៉ន នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​ដើម្បី​យកទៅ​លែង​ក្នុង​ទិវា​នៃ​ការផ្លាស់​ទី​មច្ឆជាតិ​ពិភពលោក​។ រូបភាព​៖ ឈុត ឈា​ណា
​ត្រី​គល់រាំង ត្រូវបាន​ចាប់​ចេញពី​ស្រះ​បំប៉ន នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​ដើម្បី​យកទៅ​លែង​ក្នុង​ទិវា​នៃ​ការផ្លាស់​ទី​មច្ឆជាតិ​ពិភពលោក​។ រូបភាព​៖ ឈុត ឈា​ណា
ដោយ:
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ រដ្ឋបាល​ជលផល​កម្ពុ​ជា និង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​ប្រារព្ធ​ទិវា​នៃ​ការផ្លាស់​ទី​មច្ឆជាតិ​ពិភពលោក ដោយបាន​លែង​ត្រី ពី​ស្រះ​បំប៉ន​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​។​

 
​មជ្ឈមណ្ឌល​នេះ ជា​កន្លែង​ដែល​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​កំពុងធ្វើការ​ជាមួយ​រដ្ឋបាល​ជលផល ដោយ​ប្រមូល​កូន​ត្រី​ដែល​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ មក​ថែបំប៉ន និង​សិក្សា​ស្រាវជ្រាវ​។ ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​និង អ្នកស្រី ឡូ​រ៉ា ឈី​ស្មូ ប្រធានស្តីទី ការិយាល័យ​សន្តិសុខ​ស្បៀង​និង បរិស្ថាន នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា បាន​បើក​កម្មវិធី​នេះ​។ ត្រី​គល់រាំង និង​ត្រី​ប្រា​ធំ ដែល​ប្រភេទ​ត្រី​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ ត្រូវបាន​បំពាក់​ស្លាក​សញ្ញា​មុននឹង​លែង​ចូលទៅក្នុង​ទន្លេមេគង្គ​។​
 
​ត្រី​គល់រាំង គឺជា​មច្ឆា​និម្មិត្តរូប នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ នសរកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។  វា​អាច​លូតលាស់ រហូតដល់​ប្រវែង​២​ម៉ែត្រ និង​ទម្ងន់ ២០០ គីឡូក្រាម​។ ត្រី​ប្រា​ធំ ជា​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី ដែល​រង​ការគំរាមកំហែង និង​ជា​អាហារ​ដ៏​សំខាន់ ដែល​ពឹង​អាស្រ័យ​លើ​សុខមាលភាព តំណ​ភ្ជាប់​ពី​ទន្លេ​នានា ដើម្បី​រស់រានមានជីវិត​។​
 
​ការលែង​ត្រី​គល់រាំង និង​ត្រី​ប្រា​ធំ​នេះ បាន​ចូលរួមចំណែក​បង្កើន​ការយល់ដឹង​ពី​សារៈសំខាន់ នៃ​ការអភិរក្ស​ធនធានធម្មជាតិ​នៃ​ប្រទេស​កម្ពុជា និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៃ​ទន្លេមេគង្គ​។ សូម​ចូលទៅ​ទស្សនា​វីដេអូ​នៃ​សកម្មភាព​លែង​ត្រី​នេះ​ដូចតទៅ​៖
 
 

© រក្សាសិទ្ធិដោយ thmeythmey.com