អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក McConnell ប្រធាន​ក្រុម​សំឡេង​ភាគច្រើន និង​ជា​សម្ព័ន្ធមិត្ត​លោក ត្រាំ ជាប់ឆ្នោត​សមាជិក​ព្រឹទ្ធសភា​ជាថ្មី​
04, Nov 2020 , 10:08 am        
រូបភាព
លោកMitch McConnell ប្រធានក្រុមសម្លេងភាគច្រើនរបស់បក្សសាធារណៈរដ្ឋ។ រូបភាព៖ AFP
លោកMitch McConnell ប្រធានក្រុមសម្លេងភាគច្រើនរបស់បក្សសាធារណៈរដ្ឋ។ រូបភាព៖ AFP
ដោយ:
​លោក Mitch McConnell ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​របស់​បក្ស​សាធារណរដ្ឋ បន្ត​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ជាថ្មី​ប្រចាំ​រដ្ឋ Kentucky សម្រាប់​អាណត្តិ​ទី​៧ ។ លោក McConnell បាន​ផ្ដួល​គូប្រជែង​មកពី​បក្ស​ប្រជាធិបតេយ្យ​។

 
​លោក Mitch McConnell ដែលជា​សម្ព័ន្ធមិត្ត​មួយ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទទួលបាន​១.១​លាន​សំឡេង​(៥៨​ភាគរយ​) ឈ្នះ​លោកស្រី Amy McGrath មកពី​បក្ស​ប្រជាធិបតេយ្យ​ដែល​ទទួលបាន​ត្រឹមតែ​៧​សែន​៣​ម៉ឺន​សំឡេង​(៣៨​ភាគរយ​)​។ លោក McConnell នឹង​បន្ត​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Kentucky ដោយមាន​អាណត្តិ​រយៈពេល​៦​ឆ្នាំ​ទៀត​។ 
 
​លទ្ធផល​បណ្តោះអាសន្ន​ស​ម្រា​ប់​ការបោះឆ្នោត​ព្រឹទ្ធសភា បង្ហាញថា បក្ស​ប្រជាធិបតេយ្យ​ទទួលបាន​៤៣ អាសនៈ ចំណែក​បក្ស​សាធារណៈរដ្ឋ​ទទួលបាន​៣៨​អាសនៈ​។ ចំណែក​អាសនៈ​ចំនួន​២0​ទៀត កំពុងតែបន្ត​រាប់​សន្លឹកឆ្នោត​។ អាសនៈ​ដែល​ដាក់​ឲ្យ​ប្រជែង​ក្នុងការ​បោះឆ្នោត​លើក​នេះ​មាន​៣៥​ក្នុងចំណោម​អាសនៈ​សរុប​១០០​។ 
 
​នៅឯ​សភា​តំណាង​វិញ សមាជិក​ទាំងអស់​ចំនួន​៤៣៥​រូប នឹងត្រូវ​ធ្វើការ​បោះឆ្នោត​សារជាថ្មី​។ សមាជិកសភា​តំណាង​មាន​អាណត្តិ​២​ឆ្នាំ​។ បើតាម​លទ្ធផល​បណ្ដោះអាសន្ន​ដែល​ចេញ​ដោយ​កាសែត New York Times បក្ស​សាធារណរដ្ឋ​បាន​អាសនៈ​៨៤ ឯ​ប្រជាធិបតេយ្យ​បាន​៦១​អាសនៈ​៕
 

Tag:
 បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com