ពីនេះ ពីនោះ
សុខភាព
សញ្ញា​ព្រមាន ដែល​បញ្ជាក់ថា ថ្លើម​ពោរពេញ​ទៅដោយ​ជាតិពុល​
04, Nov 2020 , 8:59 pm        
រូបភាព
​ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែល​អាច​សម្របសម្រួល​ដ​ល់​ជាតិពុល និង​កាកសំណល់​ពុល​ទាំងឡាយ​ក្នុង​សរីរាង្គ​បាន​។ វា​ក៏​សំខាន់​ណាស់ដែរ​សម្រាប់​សុខភាព​រាងកាយ ព្រោះ​បើសិនជា​គ្មាន​ថ្លើម​ទេ ជាតិពុល​នឹង​សាយភាយ​ពេញ​រាងកាយ និង​ចាប់ផ្តើម​ឈឺ​ជាមិនខាន​។ ថ្លើម​នឹង​បំ​លែង​ជាតិពុល​ទៅជា​កាកសំណល់ ហើយ​រាងកាយ​នឹងមាន​សុវត្ថិភាព​តាមរយៈ​បញ្ចេញ​កាកសំណល់​នេះ​តាម​ទឹកនោម ឬ​លាមក​។​

 
​បើសិនជា​អ្នក​មិន​យកចិត្តទុកដាក់​ចំពោះ​សរីរាង្គ​មួយ​នេះ​ទេ សុខភាព​អ្នក​នឹងរង​ភាព​ទ្រុត​ទ្រោម​ជាមិនខាន​។ យ៉ាងណាមិញ កុំ​ទាន់​ភ័យ​អី ខាងក្រោម​នេះ​ខ្ញុំ​នឹង​បញ្ហា​អំពី​អាកា​រៈ​ប្រកាសអាសន្ន​មួយចំនួន​ដែល​អាច​បញ្ជាក់ថា ថ្លើម​កំពុងតែធ្វើការ​មិនបាន​ល្អ ដូច្នេះ​ដល់ពេល​ដឹង​ហើយ គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ដោះស្រាយ​វា​ឲ្យ​បាន​លឿន​ទៅ​។​
 
​ឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​
​បើសិនជា​ថ្លើម​ខូច​ហើយ ជាតិពុល​ទាំងអស់​អាច​នឹង​សល់​ពេញ​ខ្លួន ដែលជា​ហេតុ​នាំ​ឲ្យ​ឡើង​ទម្ងន់ ដូច្នេះ​ទោះបីជា​ខំប្រឹង​ហាត់ប្រាណ​យ៉ាងណា​ក៏​អត់​ប្រយោជន៍​ដែរ​។​
 
​អា​ឡែ​ហ្ស៊ី​
​បើសិនជា​អ្នក​កំពុង​តែមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម នោះ​ថ្លើម​មិនអាច​យកឈ្នះ​នូវ​សារធាតុ​បង្ក​អា​ឡែ​ហ្ស៊ី​ឡើយ ដូច្នេះ​ទោះបីជា​មានរឿង​អ្វី​ប​ន្តី​ច​ក៏​ងាយ​ធ្វើ​ឲ្យ​អ្នកមាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​បានដែរ​ដូចជា ឈឺក្បាល រមាស់​ស្បែក ឬ​វិលមុខ​ជាដើម​។​
 
​អស់កម្លាំង​រ៉ាំរ៉ៃ​
​គ្រូពេទ្យ​ជាច្រើន​បាន​និយាយថា ការ​អស់កម្លាំង​រ៉ាំរ៉ៃ​គឺជា​អាកា​រៈ​ចំបង​បំផុត​នៅពេលដែល​ថ្លើម​មាន​ជាតិពុល​ច្រើន​។ ក្រៅពី​អស់កម្លាំង អ្នក​អាច​នឹងមាន​អា​ការៈឈឺចាប់​ផ្សេងៗ​ថែមទៀត​។​
 
​បែកញើស​ច្រើន និង​ធំក្លិន​ខ្លួន​
​គ្រូពេទ្យ​បាន​ប្រៀបធៀប​ថ្លើម​ជាមួយនឹង​ឡាន​។ បើសិនជា​អ្នក​បើកឡាន​រយៈពេល​យូរ​ដោយ​មិនបាន​ឈប់​សោះ អ្នក​អាច​នឹង​មើលឃើញ​សីតុណ្ហភាព​ក្នុង​ឡាន​ឡើង​ខ្ពស់​មិន​ខាន​។ ដូច្នេះ​ថ្លើម​ក៏​ដូចគ្នា កាលណា​វា​ធ្វើការ​ច្រើន វា​នឹងធ្វើ​ឲ្យ​រាងកាយ​បែកញើស​ច្រើន រហូតដល់​ធំក្លិន​ខ្លួន​បាន​ទៀតផង​។​
 
​កើតមុន​
​អ្នក​ក៏​គួរតែ​ដឹង​ដែរ​ថា កាលណា​ជាតិពុល​ក្នុង​ខ្លួន​មាន​ច្រើន វា​នឹងធ្វើ​ឲ្យ​អតុល្យភាព​អ័រម៉ូន​រហូតដល់​កើតមុន​លើ​រាងកាយ​បាន​។​
 
​ក្លិន​មាត់អាក្រក់​
​ក្លិន​មាត់អាក្រក់​ក៏​ជា​អាកា​រៈ​មួយ​បង្ហាញថា​ថ្លើម​កំពុងតែធ្វើការ​មិនបាន​ល្អ​ដែរ​។ ដូច្នេះ​បើសិនជា​ឧស្សាហ៍​មាន​បញ្ហា​នេះ​កើតឡើង​មែន យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន​បំផុត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com