ជាតិ
សង្គមជាតិ
សំរាម​គរ​ស្អុយ​លើផ្លូវ​បេតុង​មួយកន្លែង នៅ​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​
04, Nov 2020 , 10:29 pm        
រូបភាព
គំនរសំរាមលើផ្លូវបេតុងមួយកន្លែងស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ (5)
គំនរសំរាមលើផ្លូវបេតុងមួយកន្លែងស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (5)
ដោយ:
​សំរាម​ដ៏​ច្រើន​បានគរ​ស្អុយ​សងខាង​លើផ្លូវ​បេតុង​មួយកន្លែង ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព​ផ្លូវ​នៅ​ទីនោះ និង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ​នោះ​។ គំនរ​សំរាម​នេះ ភាគច្រើន​ជា​កាកសំណល់​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ អ្នករកស៊ី​លក់​ដូង លក់​អំពៅ និង​មួយចំនួនទៀត​មកពី​សិប្បកម្ម និង​រោងចក្រ​។

​បើតាម​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់​នៅក្បែរនោះ គំនរ​សំរាម​ទាំងនេះ​គេ​ឃើញ​មាន​វត្តមាន​នៅលើ​បេតុង​នោះ​យូរ​មកហើយ ពោលគឺ​តាំងពី​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០២០ ពេលដែល​រាជធានី​ភ្នំពេញ​រងគ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀវ​មកម្ល៉េះ​។ ប៉ុន្តែ​គេ​សង្កេតឃើញថា ពុំមាន​ខាង​ក្រុមហ៊ុន​ស៊ិន​ទ្រី អាជ្ញាធរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មក​ប្រមូល​សំរាម និង​ចាត់វិធានការ​លើ​បញ្ហា​នេះឡើយ​។ 
 
​នេះ​មិនមែន​លើក​ទី​១​នោះទេ ដែល​ផ្លូវ​បេតុង​ត្រង់ចំណុច​នោះ​គ្របដណ្តប់​ដោយ​គំនរ​សំរាម និង​ក្លាយជា​កន្លែង​ចោល​សំរាប​របស់​ប្រជាពលរដ្ឋ អាជីវករ និង​អ្នក​ប្រកប​របរ​សិប្បកម្ម និង​ឧស្សាហកម្ម​រោងចក្រ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រជាពលរដ្ឋ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ ហើយ​បាន​បន្ថែមថា ក្រុមហ៊ុន​ស៊ិន​ទ្រី និង​អាជ្ញាធរ​បាន​ដុត និង​ប្រមូល​សំរាម​នៅ​ទីនោះ​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នៅត្រង់ចំណុច​នោះ​យើង​សង្កេតឃើញថា អាជ្ញាធរ​បាន​សរសេរ​បដា​«​ហាម​ចោល​សំរាម​នៅទីនេះ​» និង​មាន​ដាក់​ធុងសំរាម​ដ៏​ធំ​ពី​សំណាក់​ក្រុមហ៊ុន​ស៊ិន​ទ្រី​នៅលើ​ផ្លូវ​នោះ​ផងដែរ​។ ប៉ុន្តែ​យើង​នៅតែ​សង្កេតឃើញថា សំរាម​ជាច្រើន​បានគរ​នៅក្បែរ​ធុងសំរាម​នោះ និង​លើផ្លូវ​មួយចំនួនទៀត​ក្បែរៗ​នោះ​។ 
 
​យើង​មិនដឹង​មូលហេតុ​ច្បាស់លាស់​នោះទេ ថា​ហេតុអ្វី​បានជា​ប្រជាពលរដ្ឋ អាជីវករ និង​អ្នក​ប្រកប​របរ​សិប្បកម្ម និង​ឧស្សាហកម្ម​មួយចំនួន​នៅក្បែរនោះ នៅតែ​យក​សំរាម និង​កាកសំណល់​នៅ​ចោល​នៅត្រង់ចំណុច​នោះ​? ហើយ​យើង ក៏​មិនដឹង​ផងដែរ​ថា ហេតុអ្វី​បានជា​ក្រុមហ៊ុន​ស៊ិន​ទ្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ទៅ​ប្រមូល​សំរាម​ចេញពី​ទីនោះ ហើយ​បណ្តោយ​ឲ្យ​គរ​ដូច​ភ្នំ​បែបនេះ​?   
 
គំនរសំរាមលើផ្លូវបេតុងមួយកន្លែងស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ 

Tag:
 សំរាម​
  បិ​រ​ស្ថាន​
  ត្រពាំង​ថ្លឹង​១
  ចោមចៅ​១
© រក្សាសិទ្ធិដោយ thmeythmey.com