ពីនេះ ពីនោះ
«​ហ្វ្រាំងរថយន្ត ហ្វ្រាំង​ម៉ូតូ និង​ហ្វ្រាំង​កង់​» តើ​ពាក្យ​«​ហ្វ្រាំង​»​មានន័យ​ដូចម្តេច​?
06, Nov 2020 , 7:29 am        
រូបភាព
​ពាក្យ «​ហ្វ្រាំង​» ជា​ពាក្យ​ដែល​សម្គាល់ថា ជា​ប្រដាប់​សម្រាប់​បញ្ឈប់​ល្បឿន រថយន្ត​, ម៉ូតូ​, កង់ ជាដើម​។ អ្នក​ដែល​ប្រើប្រាស់​រថយន្ត​, ម៉ូតូ​, កង់ សុទ្ធតែ​ធ្លាប់​ស្គាល់​ពាក្យ​នេះ តែ​មិនដឹង​ច្បាស់​ថា​ពាក្យ​នេះ មាន​ប្រភព​មកពីណា​ឡើយ​។​

 
​តាមពិត​ពាក្យ «​ហ្វ្រាំង​» ជា​នាមសព្ទ គេ​ក៏​អាច​សរសេរ​ជា​ពាក្យ​ម្យ៉ាងទៀត គឺ «​ហ្វ្រ័ង​»​ក៏បាន​។  « ហ្វ្រាំង និង​ហ្វ្រ័ង​» ជា​ពាក្យ​កម្ចី​ពី​បារាំង ដែល​សរសេរ​ជា Frein គឺ​មានន័យថា គ្រឿង​សម្រាប់​ទប់​កង់​យាន​មិន​ឲ្យ​លឿន ឬ​ឲ្យ​ឈប់​នៅ​នឹង​មួយកន្លែង​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com