ជាតិ
សង្គមជាតិ
កម្ពុជា​-​ថៃ គ្រោង​បើក​ច្រកព្រំដែន ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ទៅ​បំពេញការងារ​បន្ថែម​នៅ​ថៃ​
06, Nov 2020 , 9:39 pm        
រូបភាព
ពលរដ្ឋខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៤វិច្ឆិកា ២០២០ ត្រៀមឆ្លងទៅប្រទេសថៃ។ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
ពលរដ្ឋខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៤វិច្ឆិកា ២០២០ ត្រៀមឆ្លងទៅប្រទេសថៃ។ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
​ភ្នំពេញ​៖ ម​ន្រី្ត​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កម្ពុជា​-​ថៃ បានសម្រេច​ព្រមព្រៀងគ្នា​គ្រោង​ស្នើ​ទៅ​រដ្ឋាភិបាល​របស់ខ្លួន ដើម្បី​បើ​ច្រកព្រំដែន​សម្រាប់​បញ្ជូន​និង​ទទួល​ពលករ​ខ្មែរ​ទៅ​បំពេញការងារ​តាម​រដូវ​កាល​។


 
​ការព្រមព្រៀង​គ្នា​នេះ ធ្វើឡើង​តាម​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង និង លោក អនុ​រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ​ប្រទេស​ថៃ លោក Surachai Chaitrakulthong តាម​ប្រព័ន្ធ​វីដេអូ​។ ភាគី​ទាំងពីរ បាន​ពិភាក្សាគ្នា​ពី​អនុស្សរណៈ​យោគយល់​នៃ​វិស័យ​ការងារ កិច្ចព្រមព្រៀង​កម្លាំង​ពលករ រួមទាំង​ការផ្ដល់​ភាពស្រប់ច្បាប់​ដល់​ពលក​រ​កម្ពុជា​នៅ​អំឡុងពេល​កូ​វីដ​-១៩​។ 
 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​៥​វិច្ឆិកា កម្ពុជា​-​ថៃ បាន​ព្រម​ពៀង​គ្នា​បន្ត​កិច្ចសន្យា​ឲ្យ​ពលករ​ខ្មែរ​ដែល​បាន​បញ្ជូន​តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រយៈ​២​ឆ្នាំ​ទៀត​។ ភាគី​ទាំងពី​ក៏បាន​សម្រេច បញ្ជូន​និង​ទទួល​ពលករ​កម្ពុជា​ទៅធ្វើ​ការ​តាម​រដូវ​កាល​នៅតាម​បណ្ដាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ស្នើសុំ​គោលការណ៍​ពី​រដ្ឋាភិបាល​របស់ខ្លួន ដើម្បី​បើក​ច្រកព្រំដែន​សម្រាប់​ឲ្យ​ពលករ​កម្ពុជា​ទៅដោយ​អនុវត្តតាម​វិធានការ​របស់​សុខាភិបាល​។ 
 
​ក្រៅពីនេះ កម្ពុជា​-​ថៃ បាន​ឯកភាពគ្នា ផ្ដល់​ការបន្ត​សុពលភាព​លិខិត​ធ្វើដំណើរ​ដល់​ពល​រកក​ម្ពុ​ជា​ធ្វើការ​នៅ​បរទេស (TD) ដែល​កំពុងស្នាក់នៅ​ប្រទេស​ថៃ​។ ភាគី​ទាំងពីរ ក៏បាន​ប្រកាស​រួមគ្នា​ទប់ស្កាត់​ភាពមិនប្រក្រតី​នៃ​ការផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ និង​រួមគ្នា​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​៕ 
 

Tag:
 ការងារ​
  ព្រំដែន​
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com