COVID-19
ជាតិ
សង្គមជាតិ
មាតាបិតា​សិស្ស និង​បុគ្គលិក​៧​នាក់ ដែល​ប្រាស្រ័យ​ទាក់ទង​នឹង​ប្រមុខ​ការទូត​ហុង​គ្រី មិន​ឆ្លង​កូ​វីដ​-១៩​ឡើយ​
06, Nov 2020 , 10:59 pm        
រូបភាព
លោក Péter Szijjártó រដ្ឋមន្រ្តីការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី​ ​ក្នុងដំណើរទស្សនកិច្ច​នៅកម្ពុជានាថ្ងៃទី៣ ខែ​វិច្ឆិកា រូបភាពពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោក Péter Szijjártó រដ្ឋមន្រ្តីការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី​ ​ក្នុងដំណើរទស្សនកិច្ច​នៅកម្ពុជានាថ្ងៃទី៣ ខែ​វិច្ឆិកា រូបភាពពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ដោយ:
​ភ្នំពេញ​៖ មាតាបិតា សិស្ស និង​បុគ្គលិក​៧​នាក់ មកពី​គ្រឹះស្ថានសិក្សា​ឯកជន ដែល​ប្រាស្រ័យ​ទាក់ទង​នឹង​លោក Péter Szijjártó ប្រមុខ​ការទូត​ហុង​គ្រី ដោយផ្ទាល់ និង​ប្រយោល​នោះ មិន​ឆ្លង​កូ​វីដ​-១៩​ឡើយ​។ នេះ​បើតាម​លទ្ធផល​ការធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ លើកដំបូង​របស់​ពួកគេ​។

 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​ថា គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​៤​នោះ បាន​ចាត់ចែង​ឲ្យ​សិស្សានុសិស្ស និង​បុគ្គលិក​សាលា ដែល​បាន​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនៈកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​មក​កម្ពុជា​នោះ ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ចំនួន​១៤​ថ្ងៃ និង​បានធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​លើក​ទី​១ ដោយ​លទ្ធផល​អវិជ្ជមាន​។​
 
​លោក រស់ សុ​វាចា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​គណ​:​គ្រប់គ្រង​នៃ​គ្រឹះស្ថានសិក្សា​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់​ខ្ជាន់ រួច​បាន​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​ថ្នាក់រៀន​តាម​ការចាំបាច់ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​រយ​:​ពេល​១៤​ថ្ងៃ​»​។​
 
​បើតាម​លោក រស់ សុ​វាចា សិស្សានុសិស្ស​ទាំងនោះ នឹង​អាច​ត្រឡប់មក​រៀន​វិញ នៅពេលដែល​ពួកគេ​បានធ្វើ​តេស្ត​ជា​លើក​ទី​៤ ដោយ​បញ្ជាក់​លទ្ធផល​ថា អវិជ្ជមាន​កូ​វីដ​-១៩ ។ ក្រសួង​អប់រំ​បាន​ណែនាំ​ឲ្យ​ពួកគេ ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​ខ្ពស់បំផុត និង​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ហើយ​ក្នុងករណី​សង្ស័យ ត្រូវ​ទាក់ទង​ទៅ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល​។​
 
​គិត​ត្រឹម​ថ្ងៃទី​៥ ខែវិច្ឆិកា ក្រសួងសុខាភិបាល​បានធ្វើ​តេស្ត​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​បន្ថែមចំនួន​២១២​នាក់​ទៀត ដោយ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩​ទាំងអស់​។ សរុបមក​អ្នក​ដែល​ប្រាស្រ័យ​ផ្ទាល់ និង​ប្រយោល ជាមួយ​ប្រមុខ​ការទូត​ហុង​គ្រី មាន​ចំនួន​៨៤០​នាក់​ហើយ ដែល​បានធ្វើ​តេស្ត​សុខភាព ដោយ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។​
 
Relate 97336, 97348
 
​ថ្វី​ដ្បិត​ពួកគេ​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងការ​ធ្វើតេស្ត​លើកដំបូង ពួកគេ​ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ដោយ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ចំនួន​១៤​ថ្ងៃ និង​ធ្វើតេស្ត​ចំនួន​៣​លើក​ទៀត​ជាមុនសិន​។ ក្រសួង​បញ្ជាក់ថា ពួកគេ​នឹងធ្វើ​តេស្ត​លើក​ទី​២​នៅ​ថ្ងៃទី​៩ លើក​ទី​៣​នៅ​ថ្ងៃទី​១៤ និង​លើក​ទី​៤​នៅ​ថ្ងៃទី​១៨​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ កម្ពុជា មាន​អ្នកមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​២៩២​នាក់ ហើយ​បាន​ព្យាបាល​ជាសះស្បើយ​២៨៦​នាក់​។ ចំណែក​៦​នាក់​ទៀត គឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕
 
​ក្រសួង​អប់រំ បានប្រកាស​លេខ​ទូរ​សព្ទ ០១២ ៣៣ ៥៩៩៩ ដើម្បី​ឲ្យ​សា​ស្រា្ត​ចា​រ្យ បុគ្គលិក​អប់រំ និង​សិស្ស​និស្សិត ដែល​ជួប​ផ្ទាល់​នឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​រាយការណ៍​មក​ក្រសួង​អប់រំ​។​
 
 

Tag:
 សិស្ស​
 ​ជំងឺ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com