ពីនេះ ពីនោះ
សុខភាព
ពិនិត្យ​ទឹក​ខួរឆ្អឹងខ្នង អាច​ដឹង​ពី​ជំងឺ​អ្វីខ្លះ​?
07, Nov 2020 , 8:59 pm        
រូបភាព
​ទឹក​ខួរឆ្អឹងខ្នង ដែល​ត្រូវបាន​យក​ដោយ​ការបូមទឹក​ឆ្អឹងខ្នង​នោះ អាច​ត្រូវបាន​គេ​ប្រើ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន ដូចជា ការ​ហូរឈាម​ជុំវិញ​ខួរក្បាល ការកើនឡើង​សម្ពាធ​ដោយសារតែ​ក្បាល​រីក​ធំ ការ​រលាក​ខួរក្បាល រលាក​ស្រោម​ខួរក្បាល ដុំ​សាច់​នៅក្នុង​ខួរក្បាល ឬ​ឆ្អឹងខ្នង​ជាដើម​។ ជួនកាល ទឹក​ខួរឆ្អឹងខ្នង ក៏​អាច​បង្ហាញ​ពី​ជំងឺ នៃ​ប្រព័ន្ធ​ភាពស៊ាំ ដូចជា ជំងឺ​ក្រិន​ច្រើន​កន្លែង​ផងដែរ​។​

 
​ប៉ុន្តែ នៅពេលដែល​ទឹក​ខួរឆ្អឹងខ្នង ត្រូវបាន​បង្ហូរ​ចេញ អំឡុងពេល​ចាក់​បូមទឹក​ខួរឆ្អឹងខ្នង​នោះ ហានិភ័យ រួមមាន ការឈឺ​ក្បាល ការហូរ​ឈាម និង​ការឆ្លង​មេរោគ​។ ផលវិបាក​ទាំងនេះ អាច​មិនមាន​ជា​ញឹកញាប់​នោះទេ លើកលែងតែ​ការឈឺ​ក្បាល ដែល​អាច​លេចឡើង​ពី​ប៉ុន្មាន​ម៉ោង ទៅ​ប៉ុន្មាន​ថ្ងៃ ក្រោយពី​បូមទឹក​ឆ្អឹងខ្នង​រួច​។ ការឈឺ​ក្បាល កើតមានឡើង​មិនសូវ​ជា​ញឹកញាប់​នោះទេ នៅពេលដែល​អ្នកជំងឺ នៅតែ​គេង​រាបស្មើ​ប្រហែល​ជាមួយ​ម៉ោង​ទៅ​បី​ម៉ោង ក្រោយពី​បូមទឹក​ឆ្អឹងខ្នង​រួច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com