ជាតិ
មហោស្រព​ភាពយន្ត​អ៊ីតាលី​នៅ​កម្ពុជា​លើក​ទី​១ ចាក់​បញ្ចាំង​រឿង​៣​ថ្ងៃ​
07, Nov 2020 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ៨ វិច្ឆិកា​នេះ មហោស្រព​ភាពយន្ត​អ៊ីតាលី​នៅ​កម្ពុជា​លើក​ទី​១ នឹង​ចាក់​បញ្ចាំង​រឿង​ចំនួន ៦ ជូន​ទស្សនិកជន​ទស្សនា​ដោយ​ឥតគិតថ្លៃ  នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា​។



​មហោស្រព​ភាពយន្ត​អ៊ីតាលី​នៅ​កម្ពុជា លើក​ទី​១ បាន​នាំយក​នូវ​ភាពយន្ត​ចំនួន ៦ រួមមាន «Fiore Gemello» ដោយ Laura Luchetti, «La Paranza Dei Bambini» ដោយ Claudio Giovannesi, «Sole» ដោយ Carlo Sironi, «Bangla» ដោយ Phaim Bhuiyan, «Quaffer» ដោយ Antonio Farisi និង «Dafne» ដោយ Federico Bondi​។ ភាពយន្ត​នីមួយៗ ចាក់​បញ្ចាំង​តែមួយ​លើក​ប៉ុណ្ណោះ ដោយមាន​រត់​អក្សរ​អង់គ្លេស នៅ​ខាងក្រោម​។​
 
​ទស្សនិកជន​ដែល​និយម​ទស្សនា​ភាពយន្ត​បរទេស អាច​ចូលរួម​ទស្សនា​ដោយ​ឥតគិតថ្លៃ នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា ដោយ​ចំនួន​មានកំណត់​៕ 
 

 
 
 

Tag:
 សិល្បៈ​
  ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com