កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន​៖ ព្រៃវែង​ទទួលបាន​លេខ​៣ ក្រោយ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៤-២
07, Nov 2020 , 4:54 pm        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមព្រៃវែង(អាវខៀវ)ជាមួយភ្នំពេញក្រោននៅវគ្គផ្តាច់ព្រ័ត្រដណ្តើមចំណាត់ថ្នាក់លេខ៣
សកម្មភាពប្រកួតរវាងក្រុមព្រៃវែង(អាវខៀវ)ជាមួយភ្នំពេញក្រោននៅវគ្គផ្តាច់ព្រ័ត្រដណ្តើមចំណាត់ថ្នាក់លេខ៣
ដោយ:
​ក្រុមបាល់ទាត់​ព្រៃវែង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុងការ​ប្រកួត​ពានរ​ង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២០ ក្រោយ​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន​ក្នុង​លទ្ធផល ៤-២ នា​ជំនួប​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​ពហុ​កីឡដ្ឋាន​ជាតិ​។

 
​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ភ្នំពេញ​ក្រោ​ន​លើ​ក្រុម​ព្រៃវែង​បានកើត​ឡើង​ត្រឹម​៥៣​វិនាទី​ក្នុង​តង់​ទី​១ ដែល​សម្រេចបាន​ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់​កីឡាករ ប្រាក់ ធី​វ៉ា​។ ក្រោយមក​កីឡាករ គី រី​ណា បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ក្រុម​ព្រៃវែង​នៅ​នាទី​ទី​៣៣ មុន​កីឡាករ ពៅ ប៉ុន​វុទ្ធី សម្រេច​គ្រាប់​បាល់​នាំមុខ ២-១ សាជាថ្មី​ឲ្យ​ភ្នំពេញ​ក្រោ​ន​នៅ​ចុង​តង់​ទី​១​។ 
 
​ការប្រកួត​តង់​ទី​ពីរ​ដំណើរការបាន​ពីរ​នាទី​កីឡាករ ពៅ ចាន់​ថេត បា​នរក​គ្រាប់​បាល់​តាម​ស្មើ ២-២ ឲ្យ​ព្រៃវែង មុន​កីឡាករ វឿន វ៉ា រក​គ្រាប់​បាល់​នាំមុខ ៣-២ ឲ្យ​ព្រៃវែង​នៅ​នាទី​ទី​៥៤​។ ភ្នំពេញ​ក្រោ​ន​បាន​ព្យាយាម​ដាក់​សម្ពាធ​យ៉ាងខ្លាំង​មកលើ​ព្រៃវែង តែ​ធ្វើ​មិនបាន​សម្រេច​។ ឈាន​នាទី​ទី​៧៧ ខ្សែប្រយុទ្ធ វុ​ធ តុលា បានសម្រេច​គ្រាប់​ទី​៤​សម្រាប់​ព្រៃវែង ដើម្បី​បង្កើន​ការនាំ​មុខ ៤-២ លើ​ភ្នំពេញ​ក្រោ​ន​។ 
 
​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ ជ័យជម្នះ​ជួយ​ឲ្យ​ក្រុម​ជើងឯក​ថ្នាក់​ខេត្ត ព្រៃវែង ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។ វា​ជា​ប្រវត្តិសាស្ត្រ ដែល​ក្រុម​ឡើង​មកពី​ពាន​ថ្នាក់​ខេត្ត ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពាន​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០៕ 
 
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com