ជាតិ
«​វាលវែង​» តំបន់​ទេសចរណ៍ធម្មជាតិ កំពុង​រង់ចាំ​ភ្ញៀវទេសចរ​
08, Nov 2020 , 8:59 am        
រូបភាព
ដោយ:
​ពោធិ៍សាត់​៖ បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​៥៥​ពី​ទី​រួម​ខេត្តពោធិ៍សាត់ ចម្ងាយ​ប្រមាណ​១៣៥​គីឡូម៉ែត្រ​លោកអ្នក​ន​បាន​ទស្សនា​នូវ​ទិដ្ឋភាព​ធម្មជាតិ​ព្រៃភ្នំ​ដ៏​ស្រស់បំព្រង​ធ្វើ​ឲ្យ​អារម្មណ៍​លោកអ្នក ស្រស់ស្រាយ​ផងដែរ​។ ក្រៅពី​ធម្មជាតិ​ពណ៌​ខៀវស្រងាត់​នៅតាម​ផ្លូវជាតិ​លេខ​៥៥ លោកអ្នក នឹង​បាន​ទស្សនា «​ផ្លូវ​អន្ទង់អាំង​» ឬ «​ផ្លូវ​បុប្ផា​លាក់ខ្លួន​» ជា​ផ្លូវ​ដែល​ជាទី​ពេញនិយម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប និង​ចូលចិត្ត​សម្រស់​ធម្មជាតិ​។​



​បើតាម​លោក ជា ងួន​វ៉ាង ជា​ភ្ញៀវទេសចរ​ដែល​តែងតែ​មក​ទស្សនា​តំបន់​វាលវែង​នេះ បាន​រៀបរាប់ថា​លោក​ពិតជា​ស្រឡាញ់​តំបន់​នេះ យ៉ាងខ្លាំង​ព្រោះ​តំបន់​នេះ មាន​ទេស​ភាពមិន​ចាញ់​ខេត្តមណ្ឌលគិរី​នោះឡើយ​ហើយ​អ្វីដែល​ពិសេស​តំបន់​វាលវែង មាន​សក្កា​នុព​ល​ទេសចរ​ជាច្រើន ដូចជា​៖​ផ្លូវ​អន្ទង់អាំង​, ភ្នំ​១០០៥,​ទឹកធ្លាក់​ថ្មដា​តូច និង​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង​ជាច្រើន​កន្លែង​ទៀតផង​ដែរ​។​
 
​សូមបញ្ជាក់​ផងដែរ សព្វថ្ងៃ​នៅ​តំបន់​វាលវែង​ភ្ញៀវទេសចរ​អាច​ស្នាក់​នៅផ្ទះ​ស្នាក់​,​រី​សត ឬ​អាច​បោះតង់​ស្នាក់​នៅពេល​រាត្រី​អាច​គេង​ស្តាប់​សំឡេង​ចង្រិត​យំ ពេលព្រឹក​អាច​ទស្សនា​ថ្ងៃ​រះ និង​ពេល​រសៀល​អាច​ថ្ងៃ​លិច​យ៉ាង​ស្រស់ស្អាត​ទៀតផង​។ 
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​ដូចតទៅ​៖ 
 




























Tag:
 ទេសចរណ៍​
 ​វាលវែង​
 ​ភ្នំ​១០០៥
© រក្សាសិទ្ធិដោយ thmeythmey.com