ជាតិ
សុខភាព
ក្រសួងសុខាភិបាល ប្រកាសបិទមន្ទីរសម្រាកព្យាបាល លី ស្រីវីណា
× ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសំរាកព្យាបាល លី ស្រីវីណា ដោយអះអាងថា ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្ដល់សេវាសង្គ្រោះអ្នកជំងឺ។ នេះបើតាមសេចក្ដីសម្រេចចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី ៦ វិច្ឆិកា។
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ៨ វិច្ឆិកានេះ បានចេញផ្សាយសេចក្ដីសម្រេច ទាក់ទងនឹងការបិទមន្ទីរសំរាកព្យាបាល លី ស្រីវីណា ដែលមានទីតាំងនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល បញ្ជាក់មូលហេតុនៃការបិទមន្ទីរសំរាកព្យាបាល លី ស្រីវីណា យ៉ាងដូច្នេះថា៖ «ដោយមូលហេតុ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្ដល់សេវាសង្គ្រោះអ្នកជំងឺ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែតុលាកន្លងទៅ មានជនរងគ្រោះម្នាក់ដែលជាមេធាវីឯករាជ្យ បានស្លាប់ក្នុងមន្ទីរសំរាកព្យាបាល លី ស្រីវីណា ដោយអះអាងថា គាំងបេះដូង។ ក្រោយមានជនរងគ្រោះស្លាប់ក្នុងមន្ទីរសំរាកព្យាបាល លី ស្រីវីណា អាជ្ញាធរ និងមន្ត្រីជំនាញ បានស៊ើបអង្កេតបិទជាបណ្ដោះអាសន្ននៅថ្ងៃទី ២ វិច្ឆិកា និងបានសម្រេចបិទជាផ្លូវការនៅថ្ងៃទី ៦ វិច្ឆិកានេះ៕
Tag:
មន្ទីរពេទ្យ
លី ស្រីវីណា
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com