COVID-19
ជាតិ
សង្គមជាតិ
សាលារៀន​ឯកជន​រហូតដល់​៨​ហើយ មាន​ប្រាស្រ័យ​ទំនាក់ទំនង​នឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែលមាន​កូ​វីដ​-១៩
08, Nov 2020 , 2:43 pm        
រូបភាព
​ភ្នំពេញ​៖ គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​៨​ហើយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា រកឃើញថា មាន​ប្រាស្រ័យ​ទាក់ទង​នឹង​គណ​:​ប្រតិភូ​លោក​Peter Szijjarto រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែលមាន​ជំងឺ​កូ​វីដ​-១៩​។ នេះ​តាម​ការលើកឡើង​របស់​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ដោយ​អះអាងថា ក្រៅពី​មាន​សាលា​ឯកជន​ទាំង​៨​នេះ ក៏មាន​ក្លឹប​ហាត់​កីឡា​កា​រ៉ា​តេ​ដូ​១​កន្លែង និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​១​កន្លែង ក៏មាន​ជាប់​ព័ន្ធ​ពាន់​នឹង​គណៈប្រតិភូ​ហុង​គ្រី​ផងដែរ​។​

 
​តាមរយៈ​សារ​សំណេរ​របស់លោក រស់ សុ​វាចា បានផ្តល់​ឱ្យ​សារព័ត៌មាន​ថ្មីៗ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តេ​ឡេ​ក្រាម​(Telegram) នា​ព្រឹក​ថ្ងៃទី​៨ វិច្ឆិកា​នេះ សាលារៀន​ឯកជន ក្លឹប​ហាត់​កីឡា​កា​រ៉ា​តេ និង​មន្ទីរអប់រំ​ខេត្ត ដែលមាន​ជាប់​ព័ន្ធ​ពាន់​នឹង​គណៈប្រតិភូ​ហុង​គ្រី​ទាំងនោះ គឺ​បាន​ផ្អាក​ដំណើរ​ការសិក្សា​ក្នុង​ថ្នាក់រៀន​តាម​ដោយ​បន្ត​ការសិក្សា​តាម​អន​ឡាញ​(Online)​ក្នុង​រយ​:​ពេល​១៤​ថ្ងៃ​។​
 
​លោក រស់ សុ​វាចា បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​សាលារៀន​ឯកជន ក្លឹប​ហាត់​កីឡា​កា​រ៉ា​តេ និង​មន្ទីរអប់រំ​ខេត្ត​ដែលមាន​ប្រាស្រ័យ​ទំនាក់ទំនង​ជាមួយនឹង​គណៈប្រតិភូ​ហុង​គ្រី កាលពី​ថ្ងៃទី​៣​វិច្ឆិកា កន្លងមក នីមួយៗ ថា​ក្លឹប​ហាត់​កា​រ៉ា​តេ​ដូ​១​កន្លែង​ដែល​ក្រសួង​អប់រំ​រកឃើញ​នេះ គឺមាន​គ្រូ​បង្ហាត់កីឡា​កា​រ៉ា​តេ​ដូ​ដែលជា​អង្គរក្ស​ជនជាតិខ្មែរ​ការពារ​ផ្ទាល់​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។ រីឯ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​១​កន្លែង​វិញ គឺមាន​បុគ្គលិក​និង​សមាជិកគ្រួសារ​ចំនួន​២៣​នាក់ បានទទួល​ទាន​អាហារ​ជាមួយ​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​ហុង​គ្រី​។​
 
​ដោយឡែក គ្រឹះស្ថានសិក្សា​ឯក​ទាំង​៨​កន្លែង​នោះ​វិញ មាន​គ្រឹះស្ថានសិក្សា​ទី​១៖ មាន​បុគ្គលិក​១​រូប​, គ្រឹះស្ថានសិក្សា​ទី​២៖ មាន​សិស្ស​២​រូប​ដែលមាន​ឪពុកម្តាយ ដែល​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។ 
 
​គ្រឹះស្ថានសិក្សា​ទី​៣៖ មាន​សិស្ស​២​រូប​ដែលមាន​ឪពុកម្តាយ​, គ្រឹះស្ថានសិក្សា​ទី​៤៖ មាន​សិស្ស​២​រូប​ដែលមាន​ឪពុកម្តាយ​, គ្រឹះស្ថានសិក្សា​ទី​៥៖ មាន​សិស្ស​២​រូប​ដែលមាន​ឪពុកម្តាយ បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។ គ្រឹះស្ថាន​ទី​៦៖ មាន​សិស្ស​២​រូប​មាន​ឪពុកម្តាយ ដែល​បាន​ទទួលទាន​អាហារ​ជាមួយ​អ្នក​ដែល​បាន​ប៉ះពាល់​នឹង​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
 
​សម្រាប់​គ្រឹះស្ថានសិក្សា​ទី​៧៖ គឺមាន​សិស្ស​១​រូប ដែលមាន​ឪពុកម្តាយ​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​ហុង​គ្រី និង​គ្រឹះស្ថានសិក្សា​ទី​៨៖ មាន​សិស្ស​២​រូប ដែលមាន​ឪពុកម្តាយ ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​ហុង​គ្រី​។​
 
​កាលពី​ថ្ងៃទី​៦​វិច្ឆិកា ម្សិលមិញ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា មាន​ឪពុកម្តាយ ឬ​អាណាព្យាបាល​សិក្សា​ប្រមាណ​៩០០​នាក់  បាន​មាន​ប្រា​ស័​យ​ទំនាក់ទំនង​ជាមួយនឹង​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។ 
 
​ជាមួយគ្នានេះ ក្រសួង​អប់រំ​បាន​អំពាវនាវ​យ៉ាងទទូច​ដល់​អ្នកពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​អប់រំ មេត្តា​បន្ត​រាយការណ៍​ជូន​ក្រសួង​តាមរយ​:​លេខ​ទូរស័ព្ទ​០១២ ៣៣៥ ៩៩៩​។ ចំពោះមុខ​នេះ គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕ 

Tag:
 COVID-19
  គ្រឹះស្ថាន​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com