COVID-19
ជាតិ
លោក សួស យ៉ារ៉ា, ទូតហុងគ្រីនៅកម្ពុជា និងមន្ត្រីកសិកម្មឆ្លងកូវីដ-១៩ពីរដ្ឋមន្ត្រីហុងគ្រី 
×![]()
លោក សួស យ៉ារ៉ា តំណាងរាស្ត្រ លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម និងទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម បានឆ្លងកូវីដ-១៩ពី លោក Peter Szijjartoរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ក្រោយទទួលបានលទ្ធផលសំណាកតេស្តទីពីរពីវិទ្យាស្ថានប៉ាស្ទ័រ។
មកដល់ពេលនេះ មនុស្ស៤នាក់ហើយដែលបានឆ្លងកូវីដ-១៩ ក្រោយមានទំនាក់ទំនងផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី បន្ទាប់ពីអង្គរក្សម្នាក់។
បច្ចុប្បន្ន លោក សួស យ៉ារ៉ា និងអ្នកជំងឺផ្សេងទៀតត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទាក់ទងនឹងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីថា ជាព្រឹត្តិការណ៍៣ វិច្ឆិកា។ សម្តេច និងអ្នកពាក់ព័ន្ធផ្សេងទៀត មានលទ្ធផលតេស្តអវិជ្ជមានលើកទី២។
បន្ថែមសេចក្តីប្រកាសព័ត៌មានកាលពីព្រឹក បច្ចុប្បន្នអ្នកកើតកូវីដ-១៩នៅកម្ពុជា មាន៣០០នាក់ហើយ ដែលក្នុងនោះ២៨៨នាក់ បានជាសះស្បើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com