ជាតិ
ម៉ា សុ​ខៈ​៖ អ្នក​ស្រឡាញ់ និង​លែង​ស្តេច​ត្រី នៅ​ខេត្តស្ទឹងត្រែង​
10, Nov 2020 , 10:59 am        
រូបភាព
​លោក ម៉ា សុ​ខៈ និង​សមាជិក​ក្រុម​សហគមន៍​នេសាទ កាំ​ង​ដីស រៀបចំ​លែង​ត្រី​គល់រាំង ទម្ងន់ ១៥​គីឡូក្រាម ចូលក្នុង​ទន្លេមេគង្គ​វិញ កាលពី​ថ្ង​ទី ១៧ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ​។ រូបភាព​៖ ម៉ា សុ​ខៈ​
​លោក ម៉ា សុ​ខៈ និង​សមាជិក​ក្រុម​សហគមន៍​នេសាទ កាំ​ង​ដីស រៀបចំ​លែង​ត្រី​គល់រាំង ទម្ងន់ ១៥​គីឡូក្រាម ចូលក្នុង​ទន្លេមេគង្គ​វិញ កាលពី​ថ្ង​ទី ១៧ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ​។ រូបភាព​៖ ម៉ា សុ​ខៈ​
ដោយ:
​បុរស​វ័យ​៣០​ឆ្នាំ ម៉ា សុ​ខៈ រស់នៅក្នុង​ភូមិ​កាំ​ង​ដីស ឃុំ​កាំ​ង​មេម៉ាយ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជា​ប្រធាន​សហគមន៍​នេសាទ​កាំ​ង​ដីស​។ បន្ថែម​ពីលើ​តួនាទី​នេះ សុ​ខៈ ក៏​ជា​គ្រូបង្រៀន​ម្នាក់ នៅ​សាលាបឋមសិក្សា ហ៊ុន សែន កាំ​ង​ដីស​ផងដែរ​។ 



​ជា​ស្វាមី និង​ជា​ឪពុក​ដែលមាន​កូនស្រី​ម្នាក់ ក្រៅពី​ការងារ​បង្រៀន​សិស្ស​នៅ​សាលា សុ​ខៈ ក៏បាន​ឆ្លៀត​ចេញទៅ​នេសាទ​ត្រី​នៅក្នុង​ទន្លេមេគង្គ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ប្រចាំថ្ងៃ​ផងដែរ​។ នៅក្នុង​ភូមិ សុ​ខៈ គឺជា​បុរស​គំរូ​ម្នាក់ ដែល​បាន​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន  ដើម្បី​ចូលរួម​ក្នុង​ការងារ​សហគមន៍ ចុះ​ល្បាត និង​អភិរក្ស​ធនធាន​មច្ឆជាតិ​យ៉ាងសកម្ម​។ ក្នុង​ការងារ​សហគម​ន៍ សុ​ខៈ ក៏មាន​មោទកភាព​ខ្លាំង​បំផុត​ក្នុង​ជីវិត ដោយបាន​សហការ​ជាមួយ​សហគមន៍ លែង​ត្រី​គល់រាំង​មួយ​ក្បាល ទម្ងន់​១៥​គីឡូក្រាម ដែល​គាត់​ចាប់បាន​ដោយ​ឧបករណ៍​នេសាទ «​មង​» ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​។  
 
​ត្រី​គល់រាំង គឺជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ និង​ជាម​ច្ឆា​និម្មិត្តរូប នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ នសរកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។  វា​អាច​លូតលាស់ រហូតដល់​ប្រវែង​៣​ម៉ែត្រ និង​ទម្ងន់ ៣០០ គីឡូក្រាម​។ សូម​ចុច​លើ​តំណ​ភ្ជាប់​ខាងក្រោម​នេះ ដើម្បី​ចូលទៅ​ទស្សនា​វីដេអូ ពី​សកម្មភាព​នៃ​ការលែង​ត្រី​គល់រាំង​នេះ​។
ចូលរួម​ការពារ​ត្រី​មេគង្គ​ទាំងអស់គ្នា​។ 

© រក្សាសិទ្ធិដោយ thmeythmey.com