ជាតិ
​តំបន់​មួយចំនួន​កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ដោយសារ​ឥទ្ធិពល​ព្យុះ​អេ​តូ និង​ព្យុះ​វ៉ា​ម​កូ​
10, Nov 2020 , 9:29 pm        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់ថា ព្យុះ​ទី​២១ ឈ្មោះ អេ​តូ កំពុងធ្វើដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច​។ តាម​ការ​ព្យាករ ព្យុះ​នេះ នឹង​ចូល​មកដល់​ភាគខាងត្បូង​វៀតណាម និង​ភាគ​ខាងកើត​កម្ពុជា មុននឹង​ថមថយ​ឥទ្ធិពល​ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប​។ ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​បណ្ដាល​រាជធានី​-​ខេត្ត អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិច​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​១១-១៧ ខែវិច្ឆិកា​។


​ក្រៅពី​រង​ឥទ្ធិពល​ព្យុះ​ទី​២១ នៅលើ​សមុទ្រ​ខាងកើត​ប្រទេស​ហ្វីលីពីន បានកើត​នូវ​ព្យុះ​ទី​២២ វ៉ា​ម​កូ ដែល​វិ​វត្ត​ខ្លួន​ទៅជា​ព្យុះ​ទី​ហ្វុ​ង នៅពេល​ឆ្លង​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​នៅ​ថ្ងៃទី ១១-១២ ខែវិច្ឆិកា និង​អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិច​ទៅ​មធ្យម​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា​។​
 
​ដោយឡែក បណ្ដា​ខេត្ត​ជាប់​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ធ្វើ​ឲ្យ​មាន​ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន​នៅ​ថ្ងៃទី ១១-១២ នឹង​អាចមាន​ភ្លៀង​-​ខ្យល់​ក្នុង​កម្រិត​មធ្យម​ពីថ្ងៃ​ទី ១៥-១៧​។ ចំណែក តំបន់​មាត់សមុទ្រ​វិញ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិច​ទៅ​បង្គួរ នៅ​ថ្ងៃទី​១១-១២ និង នៅ​ថ្ងៃទី ១៥-១៧ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម ព្រមទាំង​រលក​សមុទ្រ​កម្ពស់​បង្គួរ​ផងដែរ​។​
 
​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ស្មារតី​ក្នុងការ​ប្រុងប្រយ័ត្ន និង​បង្កើន​ការបង្កើន​ការយកចិត្តទុកដាក់ ជាពិសេស​នៅតាម​តំបន់​មាត់សមុទ្រ ចំពោះ​បាតុភូតធម្មជាតិ​នេះ​៕

Tag:
 ​កម្ពុជា​
  អាកាសធាតុ​
  ព្យុះ​ទី​២១
© រក្សាសិទ្ធិដោយ thmeythmey.com