ពីនេះ ពីនោះ
សុខភាព
មាន​ជំងឺ​បាក់​ទឹកចិត្ត​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ​ឲ្យ​បាន​ច្រើន​
11, Nov 2020 , 8:59 pm        
រូបភាព
​ជំងឺផ្លូវចិត្ត​ដូចជា ការបាក់​ទឹកចិត្ត ថប់​អារម្មណ៍​អាចជា​រឿង​មួយ​ដែល​ចៀស​មិន​ផុត​នោះទេ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ជិវិត​រស់នៅ​។ យ៉ាងណាមិញ បើសិនជា​វា​កើតឡើង​ខ្លាំង​រហូតដល់​មិនអាច​បំពេញការងារ​ប្រចាំថ្ងៃ​បាន នោះ​វា​ពិតជា​មិនល្អ​ចំពោះ​រាងកាយ និង​សុខភាព​ទេ ហើយ​ថែមទាំង​ងាយ​នឹងមាន​ជំងឺ​ទៀតផង​។ ដូច្នេះ​បើសិនជា​អ្នក​យល់ថា ខ្លួន​កំពុងតែ​បាក់​ទឹកចិត្ត​ខ្លាំង យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ដូចខាងក្រោម​នេះ​ដើម្បី​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ល្អ​ឡើងវិញ​៖

 
​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​
​ការសិក្សា​ជាច្រើន​បាន​រកឃើញថា ការដែល​ញ៉ាំ​អាហារ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​អាចជួយ​ប្រឆាំងនឹង​អាកា​រៈបាក់​ទឹកចិត្ត​ផង និង​ថប់​អារម្មណ៍​ផង​។ អាហារ​ដូចជា ត្រី​សាល​ម៉ុង ស៊ុត និង​សណ្តែកសៀង​សុទ្ធតែជា​ប្រភព​ធម្មជាតិ​ដ៏​ល្អ​បំផុត​។​
 
​ផ្លែ​អាល​ម៉ុ​ន​
​គ្រាប់​ផ្លែឈើ​ប្រភេទ​នេះ​ជា​ប្រភព​នៃ​វីតាមីន E ស័​ង្គ​សី ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន B12 ដ៏​អស្ចារ្យ ដែល​អាចជួយ​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​នៅ​ខ្លាំង​ខណៈពេលដែល​អ្នក​កំពុង​តែមាន​បញ្ហា​ស្ត្រេ​ស និង​ថប់​អារម្មណ៍​ច្រើន​។​
 
​គ្រាប់​ល្ពៅ​
​ការសិក្សា​បាន​រកឃើញថា គ្រាប់​ល្ពៅ​ដើរតួនាទី​ជា​សារធាតុ​កាត់បន្ថយ​រោគសញ្ញា​នៃ​ការបាក់​ទឹកចិត្ត​បែប​ធម្មជាតិ​។ នេះ​ដោយសារតែ​វា​សម្បូរ​ទៅដោយ​អាស៊ីតអាមីណេ​ម្យ៉ាង​ឈ្មោះថា L-tryptophan ដែល​អាចជួយ​ក្នុងការ​ផ្លាស់ប្តូរ​កម្រិត Serotonin ក្នុង​ខួរក្បាល​បាន​។ Serotonin គឺជា​សារធាតុ​ចម្លង​សរសៃប្រសាទ​សម្រាប់​ថែរក្សា​អារម្មណ៍​ឲ្យ​នៅ​ហ្នឹង​នរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com