ពីនេះ ពីនោះ
សុខភាព
អាកា​រៈញឹក​ញាប់ របស់​ជំងឺមហារីក ដែល​អ្នក​គួរ​ដឹង​
11, Dec 2020 , 6:59 pm        
រូបភាព
​បើសិនជា​អ្នកឃើញ ជំងឺមហារីក​ក្នុងដំណាក់កាល​ភ្លាមៗ នោះ​អ្នក​អាច​នឹង​រួចផុត ពី​សេចក្តីស្លាប់​បាន​ច្រើន​។ ដូច្នេះ យក​ល្អ អ្នក​ត្រូវតែ​ដឹងថា​តើ ជំងឺមហារីក​អាច​នឹងមាន​អាកា​រៈ​អ្វីខ្លះ លើ​រាងកាយ​មនុស្ស​យើង មុនពេល​វា​រាលដាល ទៅ​សរីរាង្គ​ផ្សេងៗ ឬ​ដំណាក់កាល​ពិបាក​ព្យាបាល​។​

 
​ជាទូទៅ បើសិនជា​អ្នក​ក្តៅខ្លួន ឈឺ​រាងកាយ ឬ​ស្រក​ទម្ងន់ ច្រើនជាង ៣ ខែ វា​អាចជា​សញ្ញា​សង្ស័យ របស់​ជំងឺមហារីក​ដែរ​។ ករណីខ្លះ ការ​អស់កម្លាំង​រ៉ាំរ៉ៃ ច្រើនតែ​កើតមាន​ជា​ញឹកញាប់ ដោយសារតែ​ខួរឆ្អឹង មិនអាច​ផលិត​គ្រាប់​ឈាមក្រហម​បាន​គ្រប់គ្រាន់ ដែលជា​ហេតុ​នាំ​ឲ្យ​អេ​ម៉ូ​គ្លូ​ប៊ី​ន​ថយចុះ និង​អស់កម្លាំង​។ ដោយសារតែ​ជំងឺមហារីក មាន​ច្រើន​ប្រភេទ និង​រោគសញ្ញា​ខុសៗ​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​នោះ វា​អាច​នឹង​ពិបាក ក្នុងការ​បង្កើតជា​រោគសញ្ញា របស់​វា​ខ្លាំងណាស់​។ ទោះបីជា​យ៉ាងណាក៏ដោយ ខាងក្រោម​នេះ គឺជា​អាកា​រៈ​មួយចំនួន របស់​ជំងឺមហារីក ដែល​កើតមាន​ជា​ញឹកញាប់ ហើយក៏​ត្រូវ​ចង់ចាំ​ផងដែរ​។​
 
  • ​រាករូស​
  • ​ក្អក និង​មាន​សម្លេង​ស្អ​ជាប់​រហូត ទោះបីជា​ប្រើ​ថ្នាំ​ផ្សះ​ហើយក៏​ដោយ​
  • ​លាមក​មាន​ឈាម​
  • ​ឈាម​តាម​ទឹកនោម​
  • ​ដំបៅ​ក្នុង​មាត់​មិន​ព្រម​ជា​
  • ​ធ្លាក់​ឈាមរដូវ​យូរ​
  • ​មាន​ឈាម​ក្នុង​កំហាក ឬ​ស្លេស​
  • ​ឡើង​លឿង​លើ​ស្បែក​ម្តង​ហើយ​ម្តងទៀត​
  • ​មាន​ដុំ​ក្នុង​សុដន់​
  • ​ទំហំ​ប្រជ្រុយ​ប្រែប្រួល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com