ពីនេះ ពីនោះ
សុខភាព
មិន​ចង់​ឲ្យ​កូន​កើត​មហារីក ចូរ​កុំ​ឲ្យ​គេ​ញ៉ាំ ហ​ត​ដក (Hot Dogs) ទៀត​
13, Nov 2020 , 6:59 am        
រូបភាព
​មាន​មនុស្ស​ច្រើនណាស់ ជាពិសេស​ជនជាតិ​អាមេរិក​តែម្តង ដែល​ចូលចិត្ត​ឲ្យ​កូន​របស់ខ្លួន​ញ៉ាំ​អាហារ​ណា​ដែល​លឿន ជាពិសេស​ហ​ត​ដក​តែម្តង​។ តាម​ការសិក្សា​មួយចំនួន​បាន​ឲ្យ​ដឹងថា ឪពុកម្តាយ​បាន​ឲ្យ​កូន​របស់ខ្លួន​ញ៉ាំ​ហ​ត​ដក យ៉ាងហោចណាស់​ម្តង​ដែរ​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​អ្វីដែល​កាន់តែ​អាក្រក់​បំផុត​នោះ​គឺថា ហ​ត​ដក ត្រូវបាន​គេ​ស្គាល់​ថា​ជា​អាហារ​លឿន​ប្រចាំថ្ងៃ ហើយ​មនុស្ស​ជាច្រើន​ក៏​មិនបាន​យល់ថា វា​ជា​រឿង​អាក្រក់​សម្រាប់​កូនតូចៗ​របស់ខ្លួន​ដែរ​។​

 
​តាម​ការស្រាវជ្រាវ​ផ្សេងៗ​ទៀត​បាន​អះអាងថា ក្មេង​ដែល​ញ៉ាំ​ហ​ត​ដក​ច្រើន គឺ​ប្រឈម​ខ្លាំង​នឹង​ជំងឺមហារីក​គ្រាប់​ឈាមស បញ្ហា​បេះដូង​សរសៃឈាម និង​ពេល​ផ្តល់​ការលំបាក​ដល់​ខួរក្បាល​ក្នុងពេល​វេលា​ណាមួយ​នៃ​ជីវិត​។ វា​ក៏មាន​ទំនាក់ទំនង​គ្នា​រវាង​ការ​ញ៉ាំ​អាហារ​លឿន​របស់​ឪពុកម្តាយ និង​សុខភាព​របស់​ក្មេង​តូចៗ ព្រមទាំង​អាកប្បកិរិយា​អំពី​អាហារ​ដែល​ដូចគ្នានេះដែរ​។ សម្រាប់​ឪពុកម្តាយ​ដែល​ញឿ​ន​នឹង​ការ​ញ៉ាំ​អាហារ​បែប​លឿន (Fast Food) អាច​បណ្តាល​ឲ្យ​កូន​របស់ខ្លួន​មាន​ទម្លាប់​ដូចគ្នា​អញ្ចឹង​ដែរ ហើយ​ម្តាយ​ដែល​ញ៉ាំ​ហ​ត​ដក​ក្នុងពេល​មាន​ផ្ទៃពោះ អាច​បណ្តាល​ឲ្យ កូន​ក្នុង​ផ្ទៃ​ធំ​ឡើង​មាន​បញ្ហា​បេះដូង​សរសៃឈាម ជាពិសេស​ការ​រើស​អាហារ​តែម្តង​។ ថ្មីៗ​នេះ មាន​ករណី​ញឹកញាប់​ណាស់ ដែល​ទារក​កើតមក​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល ដោយសារតែ​ម្តាយ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព (Junk Food)​។​
 
Junk Food នេះ​ចង់​សម្តៅ​ទៅលើ​អាហារ​ទាំងឡាយណា​ដែលមាន​សារធាតុ Nitrate និង Nitrite ច្រើន ដែល​វា​មាន​មុខងារ​ជួយ​ថែរក្សា​អាហារ​នោះ​ទុក​បានយូរ ប៉ុន្តែ​នៅពេល​វា​ប៉ះពាល់​ដល់​សារី​រា​ង្គ​ក្នុង​ខ្លួន​មនុស្ស​យើង វា​នឹងធ្វើ​ឲ្យ​កោសិកា​ក្នុង​ខ្លួន​ក្លាយទៅជា​មហារីក​បាន​។ ដូច្នេះ អ្នក​ដែល​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ជា​ទៀងទាត់ គឺ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​នៅ​ថ្ងៃក្រោយ​តែម្តង​។ សូមបញ្ជាក់ថា ហ​ត​ដក ក៏​ស្ថិត​ក្នុងចំណោម​អាហារ Junk Food នេះដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com