អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២០ នឹង​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ថ្ងៃទី​១៤-១៥ វិច្ឆិកា​នេះ
12, Nov 2020 , 2:58 pm        
រូបភាព
​ភ្នំពេញ​៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី ១៤-១៥ ខែវិច្ឆិកា​ខាងមុខនេះ​។ 

 
​ពិព័រណ៍​នេះ​រៀបចំឡើង ក្នុង​បំណង​ចូលរួមចំណែក​គាំទ្រ ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ទីផ្សារការងារ ពិសេស​និយោជក ដែល​កំពុងមាន​តម្រូវការ​កម្លាំង​ពលកម្ម ខណៈពេលដែល​សំទុះ​តម្រូវការ ហាក់​ងើប​ឡើងវិញ នៅតាម​វិស័យ​មួយចំនួន ទោះបី​រង​ការគំរាមកំហែង​ដោយ​កូ​វីដ​-១៩ ក្តី​។ ការរៀប​ចំនេះ គឺជា​ការចូលរួមចំណែក​របស់ NEA ប្រកបដោយ​ភាពបត់បែន ក្នុងការ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ លើ​វិធានការ​អនាម័យ និង​សុខភាព ស្របតាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល​។​


 
​ពិព័រណ៍​ការងារ​អន​ឡាញ នឹង​ដើរតួនាទី​ជា​អន្តរការី​យ៉ាងសកម្ម ក្នុង​រក្សា​តុល្យភាព​ការងារ នៅក្នុង​ទីផ្សារការងារ​កម្ពុ​ជាប​ច្ចុ​ប្បន្ន ដោយ​ផ្តល់នូវ​ជម្រើស​ងាយស្រួល ដោយ​និយោជក និង​អ្នកស្វែងរក​ការងារ អាចដាក់​ពាក្យ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ចូលទៅ​កាន់​គេហទំព័រ​ពិព័រណ៍​ការងារ​ឈ្មោះ www.careerfair.nea.gov.kh ដើម្បី​មើល​ព័ត៌មាន​ជ្រើសរើស​បុគ្គលិក ស្វែងយល់​អំពី​ក្រុមហ៊ុន​ធំៗ ដែល​តាំង​បង្ហាញ និង​ដាក់ពាក្យ​ផ្ទាល់​នៅលើ​វេ​ប​សាយ​នោះ​តែម្តង​។ 




 
​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សង្ឃឹមថា​និយោជក និង​អ្នកស្វែងរក​ការងារ បន្ត​គាំទ្រ និង​ទទួលបាន​អត្ថប្រយោជន៍​ពី​ពិព័រណ៍​ការងារ​នេះ ស្របពេល​យើងទាំងអស់គ្នា ត្រូវ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ជំរុញ ដំណើរការ​ទីផ្សារការងារ ឲ្យ​ប្រព្រឹត្តិ​ទៅដោយ​រលូន រក្សា​សុខភាព អនាម័យ និង​បង្ការ​កូ​វីដ​-១៩​។ 
​យើងទាំងអស់គ្នា រើស​បុគ្គលិក រក​ការងារ និង​បង្ការ​ការឆ្លង​កូ​វីដ​-១៩!​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​៖ 017 467 423 / 017 871 807 / 096 2155 162 ឬ www.careerfair.nea.gov.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com