Park Cafe ដាក់​បន្ថែម​សេវាកម្ម​ដឹក​ជូន​ថ្មី ធានា​ត្រឹមតែ​៣០​នាទី លើស​ត្រឹមតែ​១​នាទី​ជូន FREE
អត្ថបទពាណិជ្ជកម្ម
Park Cafe ដាក់​បន្ថែម​សេវាកម្ម​ដឹក​ជូន​ថ្មី ធានា​ត្រឹមតែ​៣០​នាទី លើស​ត្រឹមតែ​១​នាទី​ជូន FREE
12, Nov 2020 , 3:49 pm        
រូបភាព
​ថ្មីៗ​នេះ យើង​សង្កេតឃើញថា នៅលើ​ទំព័រ​បណ្តាញ​សង្គម Facebook ផ្លូវការ របស់ Park Café  យីហោ​ក្នុងស្រុក​មួយ​នេះ បានដាក់​ឲ្យ​ដំណើរការ​សេវាកម្ម​ដឹក​ជូន​ថ្មី​មួយទៀត បន្ថែម​ពី​សេវាកម្ម ដែល​កំពុង​ដាក់​បម្រើ​ជូន​អតិថិជន គឺ​សេវាកម្ម​ដឹក​ជូន​ដល់ទី​កន្លែង ត្រឹមតែ 30​នាទី “30minute Guarantee”​។ មានន័យថា Park Cafe ធានា​ដឹក​អាហារ ភេសជ្ជៈ ជូន​អតិថិជន ក្នុង  រយៈពេល​ត្រឹមតែ ៣០​នាទី​តែប៉ុណ្ណោះ ក្នុង​តំបន់​ដែល​កំណត់​។ បើសិន​លើស​សូម្បីតែ​១​នាទី​គឺ Park Café ផ្តល់ជូន​អតិថិជន FREE តែម្តង​។​
 


​បើ​យើង​ក្រឡេក​មក​មើល​កាលពីដើមឆ្នាំ​២០២០ Park Café ក៏បាន​ដាក់​ឲ្យ​ដំណើរការ នូវ​សេវា​ដឹក​ជូន Contactless Delivery Service ដែល​មានន័យថា សេវា​ដឹក​ជូន​ដល់ទី​កន្លែង ដែល​មិន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អតិថិជន ដែល​តម្រូវ​ឲ្យ​រាល់​បុគ្គលិក​ទាំងអស់ រាប់​ចាប់តាំងពី​បុគ្គលិក​ក្នុង​ហាង រហូតដល់​បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​អាហារ​ដល់ទី​កន្លែង របស់​អតិថិជន គឺ​តម្រូវ​ឲ្យ​ពាក់​ស្រោមដៃ ពាក់​ម៉ាស លាងដៃ​ដោយ​ទឹក​សម្លាប់​មេរោគ​ជា​ញឹកញាប់​ជាង​មុន​។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត គ្រប់​ថង់​ដែល​ដាក់ជូន​អតិថិជន គឺមាន​ភ្ជាប់​ទៅជា​មួយ​នូវ​ប​ណ្ណ័​ធានា​សុវត្ថិភាព (Safety Card) ដែលមាន​បញ្ជាក់​អំពី​សី​តុ​ណ្ហ​ភាព របស់​បុគ្គលិក​ចំអិន​អាហារ និង បុគ្គលិក​ដឹកជញ្ជូន​អាហារ​។ ជាមួយគ្នា​នោះដែរ បុគ្គលិក​ដឹកជញ្ជូន​អាហារ ត្រូវរ​ក្សាគ​ន្លាត​យ៉ាងហោច ២​ម៉ែត្រ​ពី​អតិថិជន នៅពេល​ប្រគល់​អាហារ​ជូន​អតិថិជន ដោយ​ដាក់​អាហារ​នៅក្នុង​ប្រអប់ ហើយ​តម្រូវ​ឲ្យ​អតិថិជន មក​យក​ដោយ​ខ្លួនឯង​។​
 



​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​ផ្ទាល់ ជាមួយ​សាច់ប្រាក់ អតិថិជន​អាច​ជ្រើស​យក​ការ Scan to Pay របស់​ប្រព័ន្ធ​ធនាគារ Park Café App តាមរយៈ QR Code ដែលមាន​ដាក់​នៅលើ​វិក័យប័ត្រ​ស្រាប់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com