ពីនេះ ពីនោះ
ពាក្យ​ត្រូវ «​ឱប​» មិនមែន «​អោប​» «​រងា​» មិនមែន «​រងារ​» ឡើយ​
13, Nov 2020 , 7:29 am        
រូបភាព
«​រងា​» ជា​ពាក្យ​ត្រឹមត្រូវ តែ​អ្នកខ្លះ​សរសេរថា «​រងារ​»​ដោយ​ថែម​ព្យញ្ជនៈ​«​រ​»​នៅ​ពីក្រោយ​ពាក្យ​ទៀត​។ ចំពោះ​ពាក្យ​«​ឱប​»​វិញ ពលរដ្ឋ​ខ្លះ​សរសេរ​«​អោប​» ឬ​«​អប​»​ទៅវិញ ដោយ​ពាក្យ​ត្រូវ​គឺ​«​ឱប​»​។

 
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​«​រងា​» មានន័យថា​ដែលមាន​ស​ម្ជ​ស្ស​ត្រជាក់​ខ្លាំង​បណ្តាល​ឲ្យ​ជ្រួតជ្រាប​ព្រឺ​សាច់​ព្រឺរោម​។ 
 
«​រងា​»​ជា​កិរិយាសព្ទ​មានន័យថា ទទួល​សម្ផស្ស​ត្រជាក់​ខ្លាំង បណ្ដាល​ឲ្យ​ត្រូវការ​សម្ផស្ស​ក្ដៅ​ជួយ​ការពារ​ឲ្យ​កក់ក្ដៅ : អ្នក​មិនសូវ​រងា​ទេ​ឬ ? ខ្ញុំ​រងា​ណាស់​។ «​រងា​»​ជា​នាម មានន័យថា អាកាស​ដែល​បណ្តាល​ឲ្យ​ត្រជាក់​ខ្លាំង​។ យប់​នេះ​មាន​រងា​ច្រើនជាង​យប់ម្សិល​។  
 
«​ឱប​»​មានន័យថា យកដៃ​ទាំងពីរ​ព័ទ្ធ​រូប​ចូល​ដិតដល់​ទ្រូង​,​ដេក​គង​ដៃ​ម្ខាង​ទៅលើ​អ្វីៗ ទាញ​រឹត​ចូល​ដិតដល់​ទ្រូង​។ ឈរ​ឱប​សសរ​, អង្គុយ​ឱបក្បាលជង្គង់​,​ឈរ​ឱបដៃ​,​ឱបរឹត ឱប​ផង​រឹត​ផង​៕ 
 
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com