ជាតិ
សង្គមជាតិ
ក្រសួងវប្បធម៌ ចាត់ទុកមរណភាពលោក នី សាលឿន ថាជាការបាត់បង់អ្នកចម្រៀងដ៏ឆ្នើមរបស់ខ្មែរ
12, Nov 2020 , 5:18 pm        
រូបភាព
លោក នី សាលឿន អ្នកចម្រៀងខ្មែរឯនាយសមុទ្រ (រូបពីគណនីហ្វេសប៊ុក Chenda Aing)
លោក នី សាលឿន អ្នកចម្រៀងខ្មែរឯនាយសមុទ្រ (រូបពីគណនីហ្វេសប៊ុក Chenda Aing)
ភ្នំពេញ៖ មរណភាពរបស់លោក នី សាលឿន គឺជាការបាត់បង់តារាចម្រៀងដ៏ឆ្នើមរបស់ខ្មែរមួយរូប ដែលបានរួមចំណែកលើកស្ទួយតម្លៃសិល្បៈចម្រៀងខ្មែរ។ នេះគឺជាខ្លឹមសារនៅក្នុងលិខិតរំលែកមរណទុក្ខ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ញើជូនក្រុមគ្រួសាររបស់លោក នី សាលឿន។



លិខិតរំលែកទុក្ខ ដែលចុះហត្ថលេខាដោយអ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ រំលេចថា ថ្វីបើលោក នី សាលឿន បានលាចាកលោកទៅហើយក្ដី ប៉ុន្តែសូរសំនៀង និងស្នាដៃបទចម្រៀងរបស់លោកជាច្រើនបទ នៅតែដក់ជាប់ក្នុងដួងចិត្តរបស់មហាជនទាំងក្នុងនិងក្រៅប្រទេសជានិច្ច។ អ្នកស្រី ភឿង សកុណា សរសរក្នុងលិខិរំលែកទុក្ខថា មមន្ត្រីរាជការទាំងអស់ នៃក្រសួងវប្បធម៌ មានសេចក្ដីរន្ធត់ក្ដុកក្ដួល ក្រៀមក្រំ និង សោកស្ដាយជាទីបំផុត ចំពោះមរណភាពរបស់លោក នី សាលឿន។

លោក នី សាលឿន អ្នកចម្រៀងឯនាយសមុទ្រ បានទទួលមរណភាព កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក ដោយជំងឺមហារីកថ្លើម ក្នុងអាយុ៥៤ឆ្នាំ។ បទល្បីៗរបស់លោក មានដូចជា ទឹកសមុទ្រ ដងស្ទឹងឡូវែល បងស្រឡាញ់តែអូន វាសនាអ្នកនេសាទ អូននឹកបងទេ ដួងចន្ទដួងចិត្ត ស្នេហ៍ក្នុងសុបិន និង ស្រមៃកាលវ័យកុមារ ជាដើម៕

អត្ថបទទាក់ទង
 

Tag:
 នី សាលឿន
  អ្នកស្រី ភឿង សកុណា
© រក្សាសិទ្ធិដោយ thmeythmey.com