ពីនេះ ពីនោះ
សុខភាព
កុំព្យូទ័រ​យួរដៃ​អាច​ជះឥទ្ធិពល​ដល់​ភាព​មានកូន​របស់​អ្នក​
13, Nov 2020 , 6:59 pm        
រូបភាព
​ចាប់ពី​ពេល​ត​នេះ​ទៅ នៅពេលណា​ដែល​អ្នកនឹង​គិតពី​ការដាក់​កុំព្យូទ័រ​យួរដៃ​នៅលើ​ភ្លៅ​របស់​អ្នក សូម​ធ្វើការ ពិចារណា​អំពី​វា​អោយបាន​ពីរដង​។ វា​ត្រូវ​ដូច្នេះ​នោះ​គឺ ដោយសារតែ​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា កំដៅ​ដែល បញ្ចេញ​ពី​កុំព្យូទ័រ​យួរដៃ អាចមាន​ឥទ្ធិពល​ដល់​ភាព​មានកូន​របស់​អ្នក ។​

 
​ការពិត​ដែល​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​
 
​អត្ថបទ​មួយ​នៅក្នុង WebMD បាន​រាយការណ៍ ដោយយោង​ទៅតាម​អ្នកសិក្សា​ស្រាវជ្រាវ​មួយក្រុម​នៅក្នុង សហរដ្ឋអាមេរិក​ថា កំដៅ​ដែល​ត្រូវបាន​បង្កើត​ដោយ​កុំព្យូទ័រ​យួរដៃ បានក្លាយ​ជា​ភាព​គំរាមកំហែង​ដល់​សម្ថ​ភាព​មាន កូន​របស់​មនុស្ស​ប្រុស​ទាំងឡាយណា ដែល​ដាក់​ម៉ាស៊ីន​មួយ​នេះ​នៅលើ​ភ្លៅ​របស់​ពួកគេ ។​
 
​សា​ស្រា្ត​ចា​រ្យ យ៉េ​ហ្វី​ម ស្យេ​ន​ឃី​ន ( Yefim Sheynkin )​ដែលជា​អ្នកដឹកនាំ​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​បាន និយាយថា ការធ្វើការ​ជាមួយ​កុំព្យូទ័រ​យួរដៃ នៅក្នុង​ស្ថានភាព​នោះ គឺអាច​បណ្តាលអោយ កំដៅ​នៃ​ពងស្វាស​កើន ឡើងជា​ខ្លាំង ដែល​វា​ជា​លទ្ធផល​នៃ​ការ​ប៉ះ​ទៅនឹង​កំដៅ និង ឥទ្ធិពល​ទំនាក់ទំនង​ទៅនឹង​ឥរិយាបថ​នេះ ។​
 
​ជាការ​ពិត​មេជី​វិត​ឈ្មោល​ដែល​ស្ថិតនៅក្នុង​ស្រោមពង​ស្វាស ត្រូវបាន​ផលិត​នៅក្នុង​ពងស្វាស​។ រីឯ ស្រោម ពងស្វាស​គឺ​ស្ថិតនៅ​ផ្នែក​ខាងក្រៅ​នៃ​រាងកាយ ។ ជា​លទ្ធផល វា​គឺ​ហាក់​នឹង​ងាយ​រងគ្រោះ​ទៅនឹង កំដៅ​នៅ​ខាង ក្រៅ​ជាង អូវែ​របស់​មនុស្ស​ស្រី ។ ជា​មូលដ្ឋាន សំរាប់​ហេតុផល​នេះ អូវែ​របស់​ស្ត្រី គឺ​ហាក់ដូចជា​មិនសូវ​ងាយ នឹង ទទួលរង​ផលប៉ះពាល់​ពី កំដៅ​ដែល​បញ្ចេញ​ពី​កុំព្យូទ័រ​យួរដៃ​នេះ​ទេ ។​
 
​ការសិក្សា​ស្រាវជ្រាវ​ក៏បាន​បង្ហាញ​ទៀតផង​ដែរ​ថា ការកើនឡើង​កំដៅ​នៅក្នុង​ពងស្វាស គឺមាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​ទៅនឹង គុណភាព​អន់​ខ្សោយ​នៃ​មេជី​វិត​ឈ្មោល ។ នេះ​ជា​ហេតុផល​ដ៏​ពិតប្រាកដ សំរាប់​អ្នកជំនាញ ផ្នែក​សិក្សា​ពី​ភាព​មានកូន ណែនាំ​ពី​ការ​ស្ថិតនៅ​អោយ​ឆ្ងាយ​ពី ភួយ​អគ្គិសនី​, គ្រែ​ទឹក​ដែលមាន​កំដៅ ឬ ការ​ស្លៀក ខោស្លីប​តឹង​ណែន នៅពេលណា​ដែល​អ្នក​កំពុង​ព្យាយាម​មានកូន​នោះ ។ កត្តា​ទាំងនេះ តែងតែ​អាចបង្កើត​កំដៅ បន្ថែម​នៅ​ជុំវិញ​ពងស្វាស ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com