ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​សម្អាត​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​តាមបែប​ធម្មជាតិ កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​
14, Nov 2020 , 6:59 am        
រូបភាព
​ការសម្អាត​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ គឺ​ចាំបាច់​ណាស់​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។ ថា​តើ​គួរ​ធ្វើយ៉ាងណា​ទើប​អាច​កម្ចាត់​ជាតិពុល​បាន​យ៉ាង​ងាយ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​សម្អាត​បន្សាប​ជាតិពុល​ក្នុង​រាងកាយ ៖

 
១. បង្កើន​ការទទួល​ទាន​បន្លែ​បៃតង​
 
​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ folate វីតាមីន C វីតាមីន k ជាតិ​ស​សៃ ក្លរ៉ូភីល និង​សារធាតុ phytonutrients ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​បន្សាប​ជាតិពុល ហើយ​ថែមទាំង​ប្រយុទ្ធប្រឆាំង​ការ​រលាក​ទៀតផង​។​
 
២. រួមបញ្ចូល​ខ្ទឹមស​ក្នុង​របប​អាហារ​
 
​ក្រៅពី​បង្កើន​រសជាតិ​និង​ក្លិន​ឈ្ងុយ​ដល់​អាហារ​ហើយ​នោះ ខ្ទឹមស​ក៏មាន​ប្រសិទ្ធភាព​កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត បាក់តេរី និង​វីរុស​ផ្សេងទៀត​ពី​ក្នុង​រាងកាយ​ផងដែរ​។ ខ្ទឹមស​ថែមទាំង​មាន​ផ្ទុក​នូវ​សារធាតុ​សេ​លេ​ញ៉ូ​ម​ដែលមាន​អត្ថប្រយោជន៍​ណាស់ សម្រាប់​ការ​បន្សាប​ជាតិពុល ហើយ​វា​ក៏​ជួយ​បំពេញ​នូវ​កង្វះ​នៃ​សារធាតុចិញ្ចឹម និង​សារធាតុ​រ៉ែ​ដែល​ចាំបាច់​ចំពោះ​សុខភាព​រាងកាយ​ទៀតផង​។​
 
៣. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​ការ​ទទួលទាន​ទឹកបាន​ច្រើន​គ្រប់គ្រាន់ គឺជា​វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​សម្អាត​ក្នុង​រាងកាយ ពិសេស​គឺ​ពោះវៀន​។ ទឹក​ចាំបាច់​ណាស់​សម្រាប់​ការរំលាយ​ជាតិ​ស​សៃ​បាន​ត្រឹមត្រូវ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​សម្បូរ​ដោយ​ជាតិ​ស​សៃ​ច្រើន ប៉ុន្តែ​ទទួលទាន​ទឹកតែ​បន្តិច​នោះ​អ្នកនឹង​ជួបប្រទះ​បញ្ហា​ពិបាក​រំលាយ​អាហារ ឬ​ទល់លាមក​ជាមិនខាន​។ ដើម្បី​រក្សាបាន​នូវ​សុខភាព​ពោះវៀន ក៏ដូចជា​រាងកាយ​ទាំងមូល​ល្អប្រសើរ ចូរ​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងហោចណាស់ ២ លីត្រ​ក្នុង​មួយថ្ងៃ​។​
 
៤. កុំ​រំលង​ខ្ញី​
 
​ការទទួល​ទាន​តែ​ខ្ញី​ក៏​ជួយ​កម្ចាត់​កាកសំណល់ ក៏ដូចជា​ជាតិពុល​ផ្សេងៗ​ចេញពី​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ មិន​ត្រឹមតែ​ជួយ​លាង​សម្អាត​ក្នុង​រាងកាយ​កម្ចាត់​ជាតិពុល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តែ​ខ្ញី​ក៏​ជួយ​ព្យាបាល​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​ផងដែរ​តាមរយៈ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​សារធាតុ Gingerols ដែល​វា​មាន​ផ្ទុក​។​
 
៥. ធ្វើ​លំ​ហាត់ប្រាណ​
 
​អ្នក​គួរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​ជាប្រចាំ​យ៉ាងហោចណាស់​ពី ១៥ ទៅ ២០ នាទី​! ការធ្វើ​លំ​ហាត់ប្រាណ​ជួយ​សម្អាត​រាល់​ជាតិពុល​ពី​ក្នុង​រាងកាយ​ដើម្បី​ទប់ស្កាត់​ការប្រមូលផ្ដុំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com