ជាតិ
ពីនេះ ពីនោះ
កាកសំណល់ប្លាស្ទិក កំពុងគំរាមកំហែងសុខាមាលភាពទន្លេមេគង្គ
× សំរាមថង់ប្លាស្ទិក កែវ ដប ចាន ស្លាបព្រា ប្រអប់ស្នោរ ខោទឹកនោមកូនក្មេង និងកាកសំណល់ប្រចាំថ្ងៃផ្សេងៗ របស់ប្រជាជនដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ គឺជាកត្តាគំរាមកំហែងដ៏ចម្បងមួយ សម្រាប់សុខាមាលភាពទន្លេមេគង្គ។ នៅតាមច្រាំងទន្លេ គេសង្កេតឃើញមានសំរាមទាំងនេះរាយប៉ាយ និងអណ្តែតលើផ្ទៃទឹក ស្ទើរគ្រប់ទីកន្លែង ដែលជាផលរំខានមួយដល់ជីវិតមច្ឆជាតិ មនុស្ស សត្វ សុខុមាលភាព និងសោភ័ណភាពរបស់ទន្លេមេគង្គផងផងដែរ។
បើយោងតាមការផ្សាយរបស់ WWF បានឲ្យដឹងថា ថង់ប្លាស្ទិក អាចត្រូវការពេលរហូតទៅ២០ឆ្នាំ ទើបរលាយ។ ចំណែកឯកែវកាហ្វេ ត្រូវការពេល ៣០ឆ្នាំ ទុយោបឺត ២០០ឆ្នាំ ដបទឹកសុទ្ធ ៤៥០ឆ្នាំ កែវជ័រ ៤៥០ឆ្នាំ ខោទឹកនោមកូនក្មេង ៥០០ឆ្នាំ និងច្រាស់ដុសធ្មេញ ៥០០ឆ្នាំ។ ដូច្នេះ សូមទុកដាក់របស់ទាំងអស់នេះឲ្យបានត្រឹមត្រូវ និងកុំបោះចោលតាមទីសាធារណៈ ឬបោះចូលក្នុងទឹកទន្លេ។ សូមចូលរួមថែរក្សាសុខុមាលភាពទន្លេមេគង្គទាំងអស់គ្នា។ សុខុមាលភាពទន្លេមេគង្គ សុខុមាលភាពប្រទេសកម្ពុជា!
© រក្សាសិទ្ធិដោយ thmeythmey.com