ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
មួល​ហេតុ​៤​យ៉ាង ធ្វើឱ្យ​ស្ត្រី​មាន​បញ្ហា​ធ្លាក់ឈាម​ក្រោយ​សម្រាលកូន
13, Nov 2020 , 10:29 pm        
រូបភាព
​
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការធ្លាក់​ឈាម​ក្រោយ​សម្រាល គឺជា​ការបាត់បង់​ឈាម​លើសពី​៥​រយ​មី​លី​លីត្រ តាម​ការ​សម្រាល​ធម្មជាតិ និង​លើសពី​១​ពាន់​មី​លី​លីត្រ តាម​ការ​សម្រាល​ដោយ​វះកាត់​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជ​ណ្ឌិ​ត ប៉ិច សុធី បាន​លើកឡើងថា បញ្ហា​ធ្លាក់ឈាម​ក្រោយ​សម្រាល​នេះ បាន​ឆក់យក​ជីវិត​ស្ត្រី​ច្រើនជាងគេ ក្នុងចំណោម​បញ្ហា និង​ជំងឺ​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដូចជា បម្រុង​ក្រឡាភ្លើង ការ​ក្លាយ​រោគ និង​ការ​ពន្លូតកូន​ដោយ​គ្មាន​សុវត្ថិភាព​។


​លោក​វេជ្ជបណ្ឌិត​រូបនេះ បាន​បន្តថា មូល​ហេតុដែល​ធ្វើឱ្យ​ស្ត្រី​ធ្លាក់ឈាម​ក្រោយ​សម្រាល​មាន​៤​យ៉ាង គឺ ស្បូន​ខ្សោយ , ការ​ដាច់​រហែក​មាត់ស្បូន​ក្រោយ​សម្រាល​, ការ​របើក​សុក ឬ​សល់​កម្ទេច​សុក​, និង​កំណក​ឈាម​។ 
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូចតទៅ​៖
 
 
​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ បាន​បញ្ជាក់ថា ស្ដ្រី​ដែលមាន​បញ្ហា​ធ្លាក់ឈាម​ក្រោយ​សម្រាល នឹងមាន​អាការ ថប់ដង្ហើម និង​បែកញើស ហើយ​ក្នុងករណីនេះ បើ​មិនមាន​ការអន្តរាគមន៍​ពី​គ្រូពេទ្យ​ទាន់ពេល​ទេ នឹង​ធ្វើឱ្យ​ស្ត្រី​ស្ថិតក្នុង​ស្ថានភាព​សុក​ធ្ងន់ធ្ងរ និង​អាច​សន្លប់​ឬ​បាត់​បង់ជីវិត​។​
 
«​នៅពេលដែល​ស្ត្រី​ធ្លាក់ឈាម​ខ្លាំង ឬ​ធ្លាក់ឈាម​តិចៗ​ល្មម​ប៉ុន្ដែ​វា​បន្តពេល​អូសបន្លាយ​យូរ​មិនមាន​ការព្យាបាល​ទាន់ពេល អីចឹង​ស្ត្រី​អាច​ធ្លាក់​ទៅក្នុង​ស្ថានភាព​សុក​ធ្ងន់ធ្ងរ ដែល​ធ្វើឱ្យ​សរីរាង្គ សំខាន់ៗ​ដូចជា​ថ្លើម បេះដូង តម្រងនោម អត់​ធ្វើការ ដែល​អាច​ប្រឈមមុខ​នឹង​ការស្លាប់​»​។​នេះ​ជាការ​អះអាង​របស់​វេជ្ជបណ្ឌិត ប៉ិច សុធី​៕
 

Tag:
 ជំងឺ​
 ​ធ្លាក់ឈាម​ក្រោយ​សម្រាល​
  ប៉ិច សុធី​
© រក្សាសិទ្ធិដោយ thmeythmey.com