COVID-19
ជាតិ
សង្គមជាតិ
ការតេស្តរកកូវីដ-១៩ លើកទី៣ របស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកទាក់ទងប្រមុខការទូតហុងគ្រី ១៧៣០នាក់
14, Nov 2020 , 7:59 am        
រូបភាព
ភ្នំពេញ៖ សម្តេចនាយក​មន្ត្រី​ហ៊ុន សែន និង​រដ្ឋមន្ត្រី​នានា រួមទាំង​អ្នក​ដែល​បាន​ប្រាស្រ័យ​ទំនាក់ទំនង​នឹង​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ត្រូវធ្វើ​តេស្តរ​កកូ​វីដ​-១៩ ជា​លើក​ទី​៣ នៅ​ថ្ងៃទី​១៤ វិច្ឆិកា​នេះ​។ លោក Peter Szijjarto ត្រូវបាន​រកឃើញ​មាន​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ ក្រោយ​បញ្ជ​ប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ វិច្ឆិកា​។​

 
​រដ្ឋមន្ត្រី​តាម​ក្រសួង​ស្ថាប័ន​ផ្សេងទៀត ដែល​ត្រូវធ្វើ​តេស្តរ​កកូ​វីដ​-១៩ រួមមាន​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ,  លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​, ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​, លោកស្រី​ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា រួមទាំង​ម​ន្រី្ត​ជាន់ខ្ពស់​តាម​ស្ថាប័ន​នានា​, ក្រុម​អង្គរក្ស និង​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ជាដើម​។ មិនតែប៉ុណ្ណោះ​បុគ្គលិក​តាម​គ្រឹះស្ថានសិក្សា មាតាបិតា​សិស្ស ក៏ត្រូវ​តាមដាន​ពិនិត្យ​សុខភាព​រក​ជំងឺ​កាច​សាហាវ​នេះដែរ​។​
 
​បើតាម​តួលេខ​របស់​ក្រសួងសុខាភិបាល មនុស្ស​១៧៣០​នាក់ រួមទាំង​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវធ្វើ​តេស្តរ​កកូ​វីដ​-១៩ ជា​លើក​ទី​៣ នៅថ្ងៃនេះ​។ 
 
​កន្លងមក​ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​ចំនួន​២​លើក​មកហើយ លើ​អ្នកពាក់ព័ន្ធ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី Peter Szijjarto​។ ការធ្វើ​តេស្ត​ទាំង​ពីរលើក​នេះ គឺ​រកឃើញ​មនុស្ស​៤​នាក់ មាន​កូ​វីដ​-១៩ ក្នុងនោះ​រួមមាន​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម និង​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម រួមទាំង​អង្គរក្ស​ម្នាក់​។ 
 
​ចំណែក​អ្នក​ទាំង​១៧៣០​នាក់ ដែល​អវិជ្ជមាន​កូ​វីដ​-១៩​នេះ គឺត្រូវធ្វើ​តេស្ត​ជា​លើក​ទី​៣ មុននឹង​បន្តធ្វើ​តេស្ត​លើក​ទី​៤ នៅ​ថ្ងៃទី​១៨ វិច្ឆិកា​។​
 
​ជុំវិញ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា នេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​មន្ត្រី ក៏ដូចជា​អ្នកពាក់ព័ន្ធ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​ត្រឹមត្រូវ​ដើម្បី​បង្ការ​ហានិភ័យ និង​ឆ្លង​ចូល​សហគមន៍​។​
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន​៣០២​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន​២៨៩៕




 

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com