COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Salah ឆ្លង COVID-19 អំឡុងហ្វឹកហាត់ជាមួយជម្រើសជាតិអេហ្ស៊ីប
14, Nov 2020 , 12:30 pm        
រូបភាព
 
Mohamed Salah ខ្សែប្រយុទ្ធរបស់ក្រុម Liverpool បានធ្វើតេស្តចេញលទ្ធផលវិជ្ជមាន COVID-19 អំឡុងពេលបំពេញកាតព្វកិច្ចឲ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប។



សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប (EFA) បានប្រកាសនៅថ្ងៃទី១៣ ខែវិច្ឆិកាថា Salah មិនមានចេញរោគសញ្ញាអ្វីឡើយ បើទោះបីរូបគេរកឃើញថាឆ្លងជំងឺរាតត្បាតនេះក្តី។ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះទទួលការធ្វើតេស្តដល់ទៅពីរទើបបញ្ជាក់ថាមានឆ្លង។
 
បើទោះបីខ្សែប្រយុទ្ធឆ្នើមក្រមហង្សក្រហមរូបនេះមានផ្ទុក COVID-19 ក្តី ប៉ុន្តែ EFA បានបញ្ជាក់ថា សមាជិកក្រុមជម្រើសជាតិអេហ្ស៊ីបផ្សេងទៀតធ្វើតេស្តចេញលទ្ធផលអវិជ្ជមាន។
 
អេហ្ស៊ីបនឹងត្រូវទទួលភ្ញៀវ តូហ្គោក្នុងការប្រកួតជម្រុះពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations នៅថ្ងៃទី១៤ វិច្ឆិកានេះ បន្ទាប់ពីទៅកាន់ទឹកដីតូហ្គោវិញនៅថ្ងៃទី១៧ វិច្ឆិកា។ សម្រាប់ពីរប្រកួតនេះ Salah មិនអាចជួយក្រុមអេហ្ស៊ីបឡើយ ខណៈពីរប្រកួតជាមួយ Liverpool ក៏ត្រូវអាក់ខានផងដែរ។
 
ក្រុមរបស់លោក Jürgen Klopp ត្រូវទទួលក្រុម Leicester City ក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី២២ ខែវិច្ឆិកា មុនស្វាគមន៍ Atalanta នៅ Anfield ក្នុងការប្រកួត Champions League នៅ៣ថ្ងៃបន្ទាប់៕
 

Tag:
 COVID-19
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com