សង្គមអន្តរជាតិ
អន្តរជាតិ
ត្បូងពេជ្រពណ៌ស្វាយ-ផ្កាឈូក ទំហំ១៤.៨៣ការ៉ាត់ លក់បានក្នុងតម្លៃ២៦.៦លានដុល្លារ
× ត្បូងពេជ្រពណ៌ស្វាយ-ផ្កាឈូក (Purple-Pink Diamond) ដ៏កម្រ ទំហំ១៤.៨៣ការ៉ាត់ ដែលមានប្រភពពីរុស្ស៊ី ត្រូវបានលក់ដេញថ្លៃ ចំនួន២៦.៦លានដុល្លារអាមេរិក។ នេះបើតាមការផ្សាយរបស់ភ្នាក់ងារដេញថ្លៃ Sotheby’s ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីពេលថ្មីៗកន្លងមក។
ត្បូងពេជ្រនេះ ត្រូវបានប្រសិទ្ធនាមថា «The Spirit of the Rose» (វិញ្ញាណផ្កាឈូក) ដោយលោកលំនាំតាមការបង្កើតរបាំបាឡេដ៏ល្បីល្បាញនៅរុស្ស៊ី ហើយត្រូវបានដាក់ដេញថ្លៃលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រនៃចំណោមត្បូងពេជ្រប្រភេទដូចគ្នានេះ។
យោងតាម AFP ការដាក់លក់ដេញថ្លៃត្បូងពេជ្រនេះ ដោយសារតែតម្រូវការចាំបាច់នាអំឡុងវិបត្តិកូវីដ-១៩ ដោយក្រុមហ៊ុនដេញថ្លៃគិតថា អាចលក់បានក្នុងតម្លៃចន្លោះពី២៣លាន ទៅ៣៨លានដុល្លារអាមេរិក។
លោក Benoit Repellin ប្រធានផ្នែកលក់ម្នាក់របស់ក្រុមហ៊ុន Setheybys’ នៅហ្សឺណែវ បានបញ្ជាក់ថា អ្នកដេញថ្លៃ បានទូរសព្ទពីការកំណត់តម្លៃដំបូង២១លានហ្វ្រង់ស្វីស (២២.៥លានដុល្លារអាមេរិក) ប៉ុន្តែគាត់បានស្នើឲ្យបញ្ចេញអត្តសញ្ញាណនោះឡើយ។
«The Spirit of the Rose» ជាត្បូងពេជ្រដ៏ពិសេស និងកម្របំផុតមួយ ដែលត្រូវបានរកឃើញនៅសាធារណរដ្ឋ Sakha តំបន់ស៊ីបេរី កាលពីឆ្នាំ២០១៧ ដោយក្រុមអ្នករុករករុស្ស៊ី Alrosa។ ត្បូងពេជ្រដែលថ្លៃជាងគេជាកំណត់ត្រានោះ គឺ CTF Star Pink ដែលលក់បានក្នុងតម្លៃ៧១.២លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៧ នៅហុងកុង។
យោងតាម Sotheby’s ត្បូងពេជ្រ១០ប្រភេទដែលលក់បានថ្លៃជាងគេបំផុតលើពិភពលោក ភាគច្រើនមានពណ៌ផ្កាឈូក៕
© រក្សាសិទ្ធិដោយ thmeythmey.com