វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ហេតុអ្វីបានជាអ្នកញ័រថ្គាមពេលត្រជាក់?
14, Nov 2020 , 5:39 pm        
រូបភាព
វាមិនមែនជារឿងមួយប្លែកទេនៅពេលដែលមានអាកាសធាតុត្រជាក់មកដល់ ដូចជានៅរដូវធ្លាក់ខ្យល់ ក្នុងអំឡុងខែដើមឆ្នាំ ឬនៅពេលដែលអ្នកទៅលេងប្រទេសដែលធ្លាក់ព្រិល អ្នកនឹងធ្លាប់ជួបជាមួយនឹងអាការៈញ័រថ្គាម ហើយអាការៈមួយនេះ ទាំងបីជាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ ក៏វានៅតែជាសកម្មភាពមួយដែលមនុស្សយើងពិបាកក្នុងការគ្រប់គ្រងដែរ។ 

គេហទំព័រ therabreath.com បានពន្យល់យ៉ាងខ្លីថា អាការៈញ័រថ្គាមពេលត្រជាក់ គឺជាសកម្មភាពមួយដែលកើតឡើងនៅពេលដែលផ្នែកមួយនៃខួរក្បាលហៅថា hypothamalus បញ្ចារឲ្យមានការកន្រ្តាក់សាច់ដុំលឿន និងរហ័យ។ 
 
មូលហេតុគឺដោយសារ ខ្លួនប្រាណរបស់មនុស្សទាមទារឲ្យមានសីតុណ្ហភាពមិនឲ្យនៅក្រោម៣៧អង្សារសេនោះបានទេ។ នៅពេលដែលអាកាសធាតុនៅជុំវិញត្រជាក់ខ្លាំង ខ្លួនប្រាណមនុស្សខំប្រឹងប្រែងក្នុងការផលិតកម្តៅ ដើម្បីទប់ទល់ភាពត្រជាក់ទាំងនោះ។ 
 
ប៉ុន្តែ បើសីតុណ្ហភាពត្រជាក់នៅតែបន្តមានឥទ្ធិពលលើខ្លួនប្រាណ នោះថ្គាមរបស់មនុស្សនឹងញ័រកន្ត្រាក់ក្នុងគោលបំណងផលិតថាមពលកម្តៅបន្ថែម។ នៅពេលដែលសាច់ដុំកកិតគ្នា នោះកម្តៅខ្លះៗនឹងត្រូវបានផលិតដើម្បីទប់ទល់ជាមួយនឹងភាពត្រជាក់។ លំនាំមួយនេះដូចគ្នាដែរនៅពេលដែលអ្នកព្រឺសម្បុរនៅពេលធ្លាក់ខ្យល់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com