ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មកស្គាល់ពីរុក្ខជាតិឱសថ«ប្របុស»ក្នុងការជួយព្យាបាលជំងឺ
×
ដោយ៖ ស៊ុល រ៉វី
«ប្របុស» ជារុក្ខជាតិស្មៅមួយប្រភេទ ដែលមានដុះនៅតាមកន្លែងដីសើមហើយមានភក់ ។ ស្មៅប្រភេទនេះមានកម្ពស់ជាមធ្យម ពី១,៨-៣,០ម៉ែត្រ ។ វាមានដើមដុះឈរ និងប្រហោងក្នុង ។
យោងតាមសៀវភៅរុក្ខជាតិឱសថកម្ពុជារៀបរាប់ថា ស្លឹកនៃរុក្ខជាតិនេះជួយព្យាបាលអាការរាគ ក្អួតចេញឈាម ។ ឯផ្កាបិតសម្រាប់ឃាត់ឈាម ។ ចំពោះដើម និងឬស ព្យាបាលអាការបត់ជើងតូចឈឺ គ្រុនក្ដៅ រលាកប្លោកនោម ស្រេកទឹកខុសប្រក្រតី រលាកប្លោកនោម ឈឺក្រពះ ក្អួត ក្ដៅ ក្អកចេញឈាម នោមទាស់ នោមពណ៌ក្រហម និងពុលអាហារសមុទ្រ ។
កម្រិតប្រើប្រាស់ ពី២០-៤០ក្រាម លាយទឹក១លីត្រ ដាំដោយភ្លើងតិចៗ រយៈពេល១៥នាទី សម្រាប់ផឹកក្នុងមួយថ្ងៃ ៕
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។ ទំព័រ ៦៤
© រក្សាសិទ្ធិដោយ thmeythmey.com