ពីនេះ ពីនោះ
សុខភាព
ការសិក្សា​៖ ញ៉ាំ​ស្រា​មួយ​ក្រហម​មួយ​កែវ មាន​ប្រយោជន៍​ស្មើនឹង​ហាត់ប្រាណ​មួយ​ម៉ោង​
16, Nov 2020 , 6:59 pm        
រូបភាព
​នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​ស្រាក្រហម ព្រោះថា​ថ្មីៗ​នេះ មានការ​ស្រាវជ្រាវ​មួយ​រកឃើញថា ការ​ញ៉ាំ​ស្រាក្រហម​ត្រឹម​តែមួយ​កែវ​អាចរំលាយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​ស្មើនឹង​ការហាត់​ប្រាណ​មួយ​ម៉ោង​។ ការសិក្សា​មួយ​នេះ​បាន​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា ហើយ​បាន​បញ្ជាក់ថា ស្រាក្រហម​មាន​សារធាតុ​មួយ​ឈ្មោះថា Resveratrol ដែល​ស្រដៀង​គ្នា​នឹង​អ្វីដែល​រាងកាយ​ធ្វើការ​ក្នុងពេល​ហាត់ប្រាណ​ដែរ​។​

 
​សារធាតុ Resveratrol ក្នុង​ស្រាក្រហម​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​រាងកាយ​ច្រើន​ប្រភេទ​ដូចជា​៖
 
  • ​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
  • ​កាលណា​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ខ្លួន​ថយចុះ វា​ក៏​ជំរុញ​ដល់​ភាពបត់បែន​របស់​សរ​សៃ​ឈាម​ដែរ ជាពិសេស​នៅពេល​មាន​វត្តមាន​សារធាតុ Polyphenols របស់​ស្រាក្រហម​តែម្តង​។​
  • ​ស្រាក្រហម​ជួយ​ថែរក្សា​សុខភាព​ខួរក្បាល តាមរយៈ​កាត់បន្ថយ​ជំងឺ​ភ្លេចភ្លាំង ដោយ​បង្ការ​កុំ​ឲ្យ​មាន​កំណក​កើតមាន​ក្នុង​ខួរក្បាល​។​
  • ​សារធាតុ Resveratrol អាចជួយ​អ្នក​ពី​ជំងឺ​ទឹកនោមផ្អែម​បាន​តាមរយៈ​សម្រួល​ដល់​ភាព​ធម្មតា​របស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​
  • Resveratrol នឹង​បញ្ចេញ​ចោល​នូវ​សារ​ធាតុគីមី​ជាច្រើន​ដែល​នាំ​ឲ្យ​កើតជា​កំណក​ឈាម ជាពិសេស​កំណក​ឈាម​ដែល​នាំ​ឲ្យ​ស្ទះ​ដល់​សរសៃឈាម​ខួរក្បាល​តែម្តង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com