COVID-19
ជាតិ
COVID-19៖ រកឃើញករណីទី៣០៣ ខណៈអ្នកតំណាងរាស្ត្រ សួស យ៉ារ៉ា និងស្ត្រីម្នាក់ជាសះស្បើយ
17, Nov 2020 , 7:27 am        
រូបភាព
លោក សួស យ៉ារ៉ា អ្នក​តំណាងរាស្ត្រ ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា បានជាសះស្បើយពីកូវីដ-១៩
លោក សួស យ៉ារ៉ា អ្នក​តំណាងរាស្ត្រ ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា បានជាសះស្បើយពីកូវីដ-១៩
ក្រសួងសុខាភិបាល នាព្រឹក​ថ្ងៃ​អង្គារនេះ បាន​ប្រកាសពី​ការ​រកឃើញករណីទី៣០៣នៅកម្ពុជា ស្របជាមួយ​ដំណឹង​ការព្យាបាលសះស្បើយ​២ករណីទៀត។



ករណីថ្មីជាបុរស​ខ្មែរ-អាមេរិក អាយុ៥៦​ឆ្នាំ​ដែលមក​ពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅ​តៃវ៉ាន់ និងមកដល់កម្ពុជានៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា។ មនុស្ស​១៦៤នាក់ទៀត​ដែល​ធ្វើ​ដំណើរតាមយន្តហោះជាមួយគាត់ ត្រូវស្ថិតក្រោម​វិធាន​ចិត្តាឡីស័ក។

រីឯដំណឹងល្អវិញ លោក សួស យ៉ារ៉ា ក្លាយជាអ្នកជំងឺដំបូងក្នុងចំណោម​៤នាក់នៃព្រឹត្តការណ៍​៣វិច្ឆិកា បានជាសះស្បើយមុន​គេ។ តំណាង​រាស្ត្រអាយុ៤៧​ឆ្នាំ​រូបនេះ បាន​តេស្តអវិជ្ជមាន​២ដង។

មនុស្ស​ម្នាក់ទៀតដែល​ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខ្មែរ-សូវៀតដែរនោះ គឺ​ស្ត្រីខ្មែរអាយុ៣១​ឆ្នាំ អ្នក​ស្រុកចិត្តបុរី ខេត្តក្រចេះ ដែលមាន​ប្រវត្តិធ្វើដំណើរពីជប៉ុន។

គិតត្រឹមថ្ងៃទី១៧វិច្ឆិកា កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣០៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយ២៩១នាក់ និងកំពុងសម្រាកព្យាបាលចំនួន១២នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com