COVID-19
ជាតិ
សុខភាព
ស្ត្រី​ខ្មែរ​ម្នាក់ទៀត​មកពី​អាមេរិក​ឆ្លង​COVID-19 ដោយ​ក្លាយជា​អ្នកជំងឺ​ទី​៣០៤ របស់​កម្ពុជា​
18, Nov 2020 , 8:55 am        
រូបភាព
​ភ្នំពេញ​៖ ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ទៀត ធ្វើដំណើរ​ពី​សហរដ្ឋអាមេរិកដែលបន្តជើងហោះហើយនៅកូរ៉េ មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៦​វិច្ឆិកា ត្រូវបាន​ក្រសួងសុខាភិបាល​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-១៩)​។ អ្នកជំងឺ​កូ​វីដ​-១៩ ទី​៣០៤​រូបនេះ មាន​វ័យ​៤៩​ឆ្នាំ ដែលមាន​អាសយដ្ឋាន នៅ​សង្កាត់​បឹង​កេងកង​៣ រាជធានី​ភ្នំពេញ​។  នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​១៨​វិច្ឆិកា នេះ​។


បច្ចុប្បន្ន ស្ត្រី​រូបនេះ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។ សម្រាប់​មនុស្ស​១២៣​នាក់​ទៀត ដែល​បានធ្វើ​ជាមួយ​ស្ត្រី​មាន​ជំងឺ​កូ​វីដ​-១៩ ខាងលើ​នោះ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​រួចហើយ ដោយ​លទ្ធផល​បង្ហាញ​អវិជ្ជមាន​នៃ​វីរុស​កូ​វីដ​-១៩​ទាំងអស់​។ ប៉ុន្តែ​អ្នកដំណើរ​ទាំងនោះ​តម្រូវឱ្យ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ដោយមាន​១៨​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​អនុវិទ្យាល័យ​១០០​ខ្នង និង​មាន​១០៤​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​នានា រាជធានី​ភ្នំពេញ​។ រីឯ អ្នកដំណើរ​ម្នាក់ទៀត គឺ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។ 

គិត​ត្រឹម​ថ្ងៃទី​១៨​វិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​៣០៤​នាក់ ដោយ​ក្នុងនោះ មាន​៣០៤​នាក់ បានជា​សះស្បើយ និង​១៣​នាក់​ទៀត កំពុង​ព្យាបាល​៕​

© រក្សាសិទ្ធិដោយ thmeythmey.com